រដ្ឋសភាទួរគីអនុម័តលើសេចក្តីសម្រេចចូលរួមយុទ្ធនការប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់និងស៊ីរី


រដ្ឋសភាទួរគីអនុម័តលើសេចក្តីសម្រេចចូលរួមយុទ្ធនការប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1
រដ្ឋសភាទួរគីអនុម័តលើសេចក្តីសម្រេចចូលរួមយុទ្ធនការប្រយុទ្ធប្រឆាំងនឹង IS នៅអ៊ីរ៉ាក់និងស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ២ តុលា រដ្ឋសភាទួរគីបានអនុម័តជាផ្លូវការសេចក្តីសម្រេច អំពីការដាក់ពង្រាយបណ្ដាកំលាំងយោធារបស់អានការ៉ានៅប្រទេសអ៊ីរ៉ាក់និងស៊ីរីសំដៅ ប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីនេះក្នុងរយៈពេល ១ ឆ្នាំ។ រដ្ឋាភិបាលទួរគីអាចអនុញ្ញាត្តិឲ្យបណ្ដាកងកំលាំងបរទេសប្រើប្រាស់តំបន់ដែនដីរបស់
ទួរគីក្នុងការអនុវត្តយុទ្ធនាការយោធាប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ ក្នុងពេលដែល សមាជិកសភានៃគណៈបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) កាន់អំណាចគាំទ្រសេចក្តី
សម្រេចនេះ គណៈបក្សប្រជាជនសាធារណៈរដ្ឋ (CHP) និងគណៈបក្សប្រជាធិបតេយ្យ
ប្រជាជន (HDP) បានបដិសេធ។ សមាជិកសភានៃ CHP មួយនាក់បានហៅកាយវិការ នេះគឺការអំពាវនាវបង្កសង្គ្រាមមួយ ហើយសង្កត់ធ្ងន់ថា៖ គោលដៅនៃសំណើរនេះ គឺសំដៅប្រឆាំងរដ្ឋាភិបាលស៊ីរីមិនមែនជាកំលាំង IS ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ