រដ្ឋសភាធ្វើការងារកសាងច្បាប់

រដ្ឋសភាធ្វើការងារកសាងច្បាប់ - ảnh 1
លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ​ (VOV)



        Vovworld-នាថ្ងៃទី២២ឧសភា សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានឈានទៅថ្ងៃធ្វើការទី៣ បន្តការងារកសាងច្បាប់។ តាម​របៀប
វារៈ នាពេលព្រឹក រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យគំរោងច្បាប់ចាត់​តាំង
អយ្យការប្រជាជន(វិសោធនកម្មនិងពិភាគ្សានៅសាលប្រជុំស្ដីពីខ្លឹមសារនៅខ្វែង
គំនិតមួយចំនួននៃពង្រាងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃ
ច្បាប់ធានារាប់រងសុខាភិបាល។

        នាពេលរសៀលបណ្ដាសមាជិកសមាជិការសភាបានពិភាគ្សាតាមក្រុមៗ
អំពីគំរោងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)និងគំរោងច្បាប់ចាត់
តាំងអយ្យការប្រជាជន(វិសោធនកម្ម)។

        មុននោះនាថ្ងៃទី២១ឧសភា បណ្ដាសមាជិកសភាបានពិភាគ្សាលើ​របាយការ​ណ៍​របស់រដ្ឋាភិបាលអំពីស្ថានភាពនៅសមុទ្រខាងកើត ការដែលចិន​ដាក់​ស្ថានីយ៍ខួង
Haiyang Shiyou 981 ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាបបាតសមុទ្ររបស់
វៀតណាម។ បណ្ដាសមាជិកសមាជិការសភាបាន​អះអាង​ថា​ការដែលចិនដាក់
ស្ថានីយ៍ខួងក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ច​ផ្ដាច់មុខរបស់វៀត
ណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តា
ធិការរបស់វៀតណាម រំលោភលើច្បាប់អន្តរជាតិពិសេសគឺ​អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២រំលោភលើសេចក្តីថ្លែងការស្ដីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រដ្ឋសភា​បានស្នើររដ្ឋាភិបាល
ស្ថាប័នផ្នែករួមជាមួយជនរួមជាតិទូទាំងប្រទេសសាមគ្គី​ឯកភាពបង្កើតបរិយាកាស
ងាយស្រួលដើម្បីអនុវត្តដ៏ជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការពារជាតិ
សន្តិសុខកិច្ចការបរទេសនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ