រដ្ឋសភានិងគណបក្សចំនួនពីរនៅអាមេរិកគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម

(VOVWORLD) - នៅថ្ងៃទី ២៣ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានប្រារព្ធពិធីទទួលស្វាគមន៍ ទីប្រឹក្សានិងអ្នកជំនួយការនានារបស់ការិយាល័យសភា រួមទាំងបណ្តាគណៈកម្មាធិការសំខាន់ៗ របស់សភាទាំងពីរនៃរដ្ឋសភាអាមេរិក ជាពិសេស ទទួលបន្ទុកគោលនយោបាយលើកិច្ចការបរទេស និង ទំនាក់ទំនងរបស់អាមេរិក ជាមួយ អាស៊ី អាស៊ាន និងវៀតណាម។
រដ្ឋសភានិងគណបក្សចំនួនពីរនៅអាមេរិកគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម - ảnh 1                 រដ្ឋសភានិងគណបក្សចំនួនពីរនៅអាមេរិកគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh បានថ្លែងអំណរគុណ និង វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ទីប្រឹក្សា អ្នកជំនួយការ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុងរយៈពេល កន្លងមក។ លោក Pham Quang Vinh មានគោលបំណងចង់បន្តទទួលស្វាគមន៍ គណៈប្រតិភូសភានិងអ្នកជំនួយការសភាដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយលោក ក៏ជឿជាក់ថាដំណើរទស្សនកិច្ចទាំងនេះនឹងរួមវិភាគទានក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីនិង ពហុភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្តិភាព ស្ថេរភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ