រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី

រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី - ảnh 1
រដ្ឋសភានេប៉ាល់កំណត់ថ្ងៃទី ៣ សីហា រៀបចំការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី (VNA)


(VOVworld) – អគ្គលេខាធិការរដ្ឋសភានេប៉ាលបានឲ្យដឹងថា៖ នាថ្ងៃទី ៣
សីហា ខាងមុខ រដ្ឋសភានៃប្រទេសនេះនឹងបោះឆ្នោតជ្រើសតាំងនាយក
រដ្ឋមន្ត្រីថ្មី ជំនួស ឲ្យលោក KP Sharma Oli ដែលបានលាលែងពីដំណែងមុន
ពេលការបោះឆ្នោត គ្មានទំនុកទុកចិត្តចំពោះរដ្ឋាភិបាលរបស់លោក។
សារព័ត៌មាននេប៉ាល់បានវិភាគ ថា៖  ប្រធានគណៈបក្ស CPN-MC លោក
Pushpa Kamal Dahal អាចត្រូវបាន ជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មី
ដោយសារលោកទទូលបានការគាំទ្រពីគណៈ បក្សសមាជ-គណៈបក្សធំ
បំផុតនៅនេប៉ាល់។ ប្រធានាធិបតីនេប៉ាល់ លោក Bidhya Devi Bhandari
នាថ្ងៃទី ១ សីហា បានផ្ញើរសំបុត្រទៅរដ្ឋសភាដើម្បីដាស់ តឿនដំណើរការ
ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយអំពាវនាវឲ្យគណៈបក្សនយោ បាយទាំង
អស់ក្នុងរដ្ឋសភាខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ