រដ្ឋសភានៃសាធារណៈ រដ្ឋ Cyprus អនុម័តលើ ការព្រមព្រៀងស្តីពី កញ្ចប់ជួយឧបត្ថម្ភ

(VOVworld) – នាថ្ងៃទី ៣០ មេសា ដោយមានសម្លេងគាំទ្រ ២៩ រដ្ឋសភានៃសាធារណៈរដ្ឋ
Cyprus បានអនុម័តលើការព្រមព្រៀងស្តីពីកញ្ចប់ជួយឧបត្ថម្ភ ចំនួន ១០ ពាន់លានអឺរ៉ូ (ស្មើ
នឹងជាង ១៣ ពាន់លានដូល្លាអាមេរិក) ដែលទទួល បានជាមួយសហភាពអ៊ឺរ៉ុប (EU) មូល
និធិអន្តរជាតិ (IMF) និងធនាគាកណ្ដាល អឺរ៉ុប (ECB)។ តាមគំរោង សាធារណៈរដ្ឋ Cyprus នឹងត្រូវបានរំសាយខ្ទង់ប្រាក់ជំនួយដំបូងក្នុងកញ្ចប់ជួយឧបត្ថម្ភ នាខែ​ ឧសភា នេះ។ តាមការព្រមព្រៀងពោលខាងលើ ក្រុងទាំង ៣ រួមមាន EU IMF និង ECB បានដាក់ចេញ
កម្មវិធីកែទម្រង់សេដ្ឋកិច្ចសំរាបសាធារណៈរដ្ឋ Cyprus ដែលមានតំលៃជិតនឹង ២៣ ពាន់
លានអឺរ៉ូ ។ ក្នុងនោះ EU IMF និង ECB នៅតែផ្តល់ចំនួនប្រាក់ ១០ ពាន់លានអឺរ៉ូ និង
ប្រទេស Cyprus ត្រូវស្វែងរកចំនួនប្រាក់នៅសេសសល់ តាមរយៈការរៀបចំរចនាសម្ព័ន្ធ
បណ្ដាធនាគាធំៗឡើងវិញ កាត់បន្ថយការចាយវាយសាធារណៈ លើកកំពស់កំរិតពន្ធ
ជាដើម។ ក្នុងពេលរដ្ឋសភា Cyprus ពិភាក្សាផែនការពោលខាងលើ មនុស្សចំនួន ៤ រយ នាក់បានដំណើរការធ្វើប៉ាតុកម្មសំដៅប្រឆាំងជំទាស់វិធានការរឹតត្បិត សេដ្ឋកិច្ចរបស់
រដ្ឋាភិបាល Cyprus៕

រដ្ឋសភានៃសាធារណៈ រដ្ឋ Cyprus អនុម័តលើ ការព្រមព្រៀងស្តីពី កញ្ចប់ជួយឧបត្ថម្ភ  - ảnh 1
រដ្ឋសភានៃ សាធារណៈរដ្ឋ Cyprus បានអនុម័តលើការព្រមព្រៀងស្តីពីកញ្ចប់ជួយឧបត្ថម្ភ ចំនួន ១០ ពាន់លានអឺរ៉ូ (Image: www.dangcongsan.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ