រដ្ឋសភាបញ្ចប់សម័យសួរដេញដោលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមាជិករដ្ឋាភិបាល

(VOVworld)-នៅក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc ទទួលបានសំនួរមួយចំនួនទាក់
ទិនលើវិ ស័យជាច្រើន ពីម៉ាក្រូសេដ្ឋកិច្ច ការប្រឆាំងអំពើពុករលួយ ទៅដល់ការធ្វើ
សមាហរណ កម្មអន្តរជាតិ។

 រដ្ឋសភាបញ្ចប់សម័យសួរដេញដោលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមាជិករដ្ឋាភិបាល - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


        លើវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានឲ្យដឹងថា គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមដែលរដ្ឋសភាទើបនឹងបានអនុម័តជាគោលដៅខ្ពស់ក្នុងបរិបទដែលវៀតណាម
កំពុងជួបប្រទះនឹងមានការលំបាកជាច្រើន។ ទោះបីជាមានការលំបាកសាកល្បង
ជាច្រើនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅតែខំប្រឹងប្រែងដាក់ចេញវិធានការដោះស្រាយ
ជាច្រើនផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺបន្តបង្កើតបរិយាកាសវិនិយោគបើកទូ
លាយនិងជម្រុញ ខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ នាយករដ្ឋ
មន្ត្រីអញ្ជើញធ្វើការបក ស្រាយថា៖

        “ក្នុងសម័យកាលថ្មី ទោះបីជាវៀតណាមបានចូលរូមសមាហរណកម្មអន្តរជាតិ
 យ៉ាងជ្រាលជ្រៅក៏ដោយ ប៉ុន្តែបញ្ហាឯករាជ្យ ម្ចាស់ការខឿនសេដ្ឋកិច្ចត្រូវបានយក
ចិត្ត ទុកដាក់និងកុំឲ្យអាស្រ័យទៅលើទីផ្សារតែមួយគត់។កត្តាដូចជារូបីយវត្ថុ ថាម
ពល ស្បៀងអាហារត្រូវបានធានា ដើម្បីជៀសវាងការពឹងផ្អែកទៅលើប្រទេសដទៃ។
 ត្រូវ មានវិធានការច្រើនដើម្បីកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ព្រមទាំងពង្រីកប្រៀប
ខ្លាំងរបស់ វៀតណាមដូចជាកសិកម្មសរីរាង្គនិងបច្ចេកវិទ្យាព័ត៌មានជាដើម ”។

        លើវិស័យកិច្ចការបរទេស ស្តីទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកនា
ពេល ខាងមុខ បន្ទាប់ពីលោក Donald Trump ជាប់ឆ្នោតនោះ នាយករដ្ឋមន្ត្រីបាន
ឲ្យដឹងថា៖

        “វៀតណាមមានទំនាក់ទំនងជាមួយទាំងគណៈបក្សប្រជាធិបតេយ្យនិងទាំង
 គណៈបក្សសាធារណរដ្ឋ។ វៀតណាមមានយន្តការទំនាក់ទំនងជាមួយអាមេរិក
ចំនួន ១០ ហើយនឹងបន្តអនុវត្តតាមយន្តការទាំងអស់នេះ។​វៀតណាមត្រៀមជា
ស្រេចសហ ការជាមួយអាមេរិក ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយឈរលើស្មារតីគោរព
ឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា​ នាពេល
ខាងមុខ ទំនាក់ទំនង រវាងវៀតណាមនិងអាមេរិកនឹងកាន់តែល្អប្រសើជាងដើម្បី
ផលប្រយោជន៍រួមសម្រាប់ ប្រទេសទាំងពីរ”។

        ធ្វើការបូកសរុបសម័យសួរដេញដោលសម្រាប់សមាជិករដ្ឋាភិបាលនាព្រឹកថ្ងៃ
ទី១៧វិច្ឆិកា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានពិនិត្យថា៖

        “ក្នុងរយៈពេល២ថ្ងៃកន្លះនេះ​ សម័យសួរដេញដោលបានប្រព្រឹត្តទៅក្នុងបរិយា
 កាសប្រជាធិបតេយ្យនិងស្មោះត្រង់។ សម័យសួរដេញដោលលើកនេះ បានបង្កើន
 លក្ខណៈជជែកវែកញែកសំដៅបំភ្លឺច្បាស់បញ្ហាមួយចំនួន។ សមាជិករដ្ឋាភិបាល
បានធ្វើការបកស្រាយលើបញ្ហាដែលសមាជិកនានាលើកឡើង ហើយបានប្តេជ្ញា
ធ្វើ ឲ្យស្ថានភាពមានការប្រែប្រួលយ៉ាងសកម្មនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ