រដ្ឋសភាបារាំងអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីការភ្លៀសខ្លួននិងអន្តោប្រវេសន៍

(VOVWORLD) - នាថ្ងៃទី១ខែសីហា រដ្ឋសភាបារាំងបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីការភ្លៀស ខ្លួននិងអន្តោប្រវេសន៍ដែលមានការខ្វែងគំនិត ដោយមានសំលេងគាំទ្រចំនួន ១០០ សំលេងប្រឆាំងចំនួន ២៥ និងសំលេងអនុប្បវាទចំនួន១១។
រដ្ឋសភាបារាំងអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីការភ្លៀសខ្លួននិងអន្តោប្រវេសន៍ - ảnh 1 រដ្ឋសភាបារាំង

មុននោះ ព្រឹទ្ធសភាបារាំងនាថ្ងៃទី៣១ ខែកក្កដា បានប្រកាសថាបោះចោល សេចក្តីព្រាងច្បាប់នេះ ប៉ុន្តែ សភាជាន់ទាបបានអនុម័តដោយសារគណៈបក្ស LREM  របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឈ្នះភាគ ច្រើននៅសភាជាន់ទាប។ សេចក្តីព្រាងច្បាប់ត្រូវបានក្រសួងមហាផ្ទៃបារាំង តាក់តែង បានបញ្ជាក់ថា កើនឡើងទ្វេដងរយៈពេលឃុំខ្លួនបណ្តោះអាសន្នជន អន្តោប្រវេសន៍ស្របច្បាប់ឡើង ដល់ ៩០ថ្ងៃ រួមទាំង កាត់បន្ថយរយៈពេលជន ភ្លៀសខ្លួនដែលត្រូវដាក់ពាក្យចុះឈ្មោះពី១២០ថ្ងៃចុះទៅត្រឹម ៩០ថ្ងៃវិញ។ សេចក្តីព្រាងច្បាប់នេះក៏កំណត់ ជនឆ្លង ដែនខុសច្បាប់ចូលក្នុងប្រទេសបារាំង នឹងរងការផាកពិន័យជាទឹកប្រាក់ និងដាក់ពន្ធនាគារ ក្នុងរយៈពេល១ឆ្នាំ ព្រមទាំងបង្កលក្ខណៈងាយស្រួលថែម ទៀតសំរាប់ការនិរទេសករណីសុំ ភ្លៀសខ្លួនដោយសារមូលហេតុសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ