រដ្ឋសភាពិភាក្សាលើការអនុវត្តគោលដៅជាតិអំពីសមភាពភេទ

(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី៤ នាព្រឹកថ្ងៃទី៩ វិច្ចិកា រដ្ឋសភាស្ដាប់របាយ ការណ៍របស់រដ្ឋភិបាលហើយត្រួតពិនិត្យលើការអនុវត្តគោលដៅជាតិអំពីសមភាពភេទ ព្រមទាំងពិភាក្សានៅសាលប្រជុំលើបញ្ហានេះ។
រដ្ឋសភាពិភាក្សាលើការអនុវត្តគោលដៅជាតិអំពីសមភាពភេទ - ảnh 1 សមាជិកាសភាផ្ដល់យោបល់ក្នុងសម័យប្រជុំ (រូបថត៖ VOV)


បណ្ដាសមាជិកសភាបានស្នើឲ្យរដ្ឋាភិបាលធ្វើការត្រួតពិនិត្យ វិសោធនកម្ម និងកែសម្រួលនូវសន្ទស្សន៍មួយចំនួននៃយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ ដំណាក់កាល២០១៥-២០២០។ តាមនោះ រដ្ឋាភិបាលចាំបាច់ត្រូវបន្តផ្តោតសំខាន់ លើការដោះស្រាយបញ្ហាធំមួយចំនួនដូចជាការងារធ្វើ បង្ការប្រឆាំងអំពើហឹង្សា ចំពោះនារី ថែទាំសុខភាពឲ្យនារីមានផ្ទៃពោះ។ លោកស្រី Ngan Phuong Loan សមាជិកាសភាមណ្ឌល Lang Son បានឲ្យដឹងថា៖  

       “នាងខ្ញុំគាំទ្រការដែលរដ្ឋសភាបានបញ្ចូលខ្លឹមសារអំពីសមភេពភេទ ការ បង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងបញ្ហារំលោភកុមារ នាទីទៅក្នុងពង្រាងសេចក្ដីសំរេចចិត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៨។ ខ្ញុំស្នើឲ្យមានការយកចិត្តទុក ដាក់ថែមទៀតដល់ដំណោះស្រាយខាងសារព័ត៌មាន ក្នុងនោះ ផ្ដោតសំខាន់លើ ការងារឃោសនាសំដៅលុបចោលរបាំងទាំងអស់អំពីសមភាពភេទលើគ្រប់វិស័យ”។

        ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅជាតិអំពីសមភាពភេទ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានឲ្យដឹងថា៖

        “រដ្ឋាភិបាលនឹងបង្កើតបន្ថែមការងារធ្វើ ជាពិសេសនៅតំបន់ជនបទ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កលក្ខណៈឲ្យនារីចូលរួមក្នុងកិច្ចការនយោបាយ។ ស្រាវជ្រាវ កសាងគោលនយោបាយជួយឧបត្ថម្ភក្រុមនារីទន់ខ្សោយ ជាពិសេសគឺជន ចាស់ជរា និងនារីរស់នៅតែឯតោមានស្ថានភាពលំបាក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ