រដ្ឋសភាពិភាក្សាលើពង្រាងសេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយបំណុលខូច របស់អង្គការឥណទាននានា

(VOVWORLD) -បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នាព្រឹក ថ្ងៃទី៧មិថុនា រដ្ឋសភាបានធ្វើការពិភាក្សាលើពង្រាងសេចក្តីសម្រេចចិត្តស្តីពីការ ដោះស្រាយបំណុលខូចរបស់អង្គការឥណទាននានា។


អង្គប្រជុំបានឯកភាពខ្ពស់និង អះអាងថា នេះជាពេលវេលាសមស្របដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់ រដ្ឋាភិបាល ស្តីពីការដោះស្រាយបំណុលខូចរបស់បណ្តាអង្គការឥណទាន។ សេចក្តី សម្រេចចិត្តនេះ នឹងជាមូលដ្ឋានច្បាប់ក្នុងការពិនិត្យដោះស្រាយទ្រព្យសម្បត្តិធានា ឲ្យខ្ទង់បំណុលខូចលើប្រព័ន្ធធនាគារទាំងមូល។ ស្តីពីគោលការណ៍ដោះស្រាយ បំណុលខូច អង្គប្រជុំបានស្នើថា ការដោះស្រាយត្រូវអាស្រ័យលើគោលការណ៍ សារវ័ន្តចំនួន២ នោះគឺមិនប្រើប្រាស់ថវិការរដ្ឋដើម្បីដោះស្រាយបំណុលខូចនិងចំណាត់ការយ៉ាងតឹងរឹងលើការទទួលខុសត្រូវរបស់អ្នកជំពាក់បំណុលខូច។

        ក៏នាព្រឹកថ្ងៃដដែល អង្គប្រជុំបានពិភាក្សាលើច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមលើមាត្រាមួយចំនួននៃច្បាប់របស់បណ្តាអង្គការឥណទាននិងទេសាភិបាល ជាតិ លោក Le Minh Hung បានធ្វើការបកស្រាយមតិរបស់សមាជិកសមាជិកាសភា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ