រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់សំណង់

(VOVWORLD) - ធ្វើការពិភាក្សានៅសាលប្រជុំ ស្តីពីសេច ក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែលើមាត្រាមួយចំនួននៃច្បាប់សំណង់នោះ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា អង្គប្រជុំបានឯកភាពគ្នាលើភាពចាំបាច់ត្រូវធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់សំណង់តាមសំណើររបស់រដ្ឋាភិបាល ដោយបានចាត់ទុកថា ការផ្សព្វផ្សាយជាសាធារណៈនូវច្បាប់នេះ នឹងរួមចំណែក ដោះស្រាយរាល់ការលំបាកក៏ដូចជាការជំពាក់ជំពិន ក្នុងសកម្មភាពវិនិយោគសំណង់។ 
រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់សំណង់ - ảnh 1

លោក Le Quang Tri សមាជិកសភាខេត្ត Tien Giang បានលើកមតិថា៖ “នេះជាមូលដ្ឋានសម្រាប់ស្ថាប័នមានសមត្ថកិច្ច ធ្វើការដោះស្រាយបន្ទាន់ រាល់ការរំលោភលើសណ្តាប់ ធ្នាប់ទីក្រុង ពោលគឺ នឹងគ្មានកើតឡើងនូវករណីដែលត្រូវរំដោះ រុះរើសំណង់ ដែលរំលោភនោះ ដើម្បីចៀសវាងការខ្ជះខ្ជាយប្រភពធនធានជាតិ។ ម្យ៉ាងវិញទៀត ត្រូវមានការកំណត់អំពីការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យា ក្នុងការគ្រប់គ្រងគុណភាពសំណង់ ដើម្បីធានាគុណភាពសំណង់ តាមច្បាប់ធរមាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ