រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកងកម្លាំងចូលរួមការពារសន្តិសុខ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ នៅព្រឹកថ្ងៃទី ២៧ តុលា រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីស្តាប់របាយការណ៍ពន្យល់ ទទួល និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីកងកម្លាំងចូលរួមការពារសន្តិសុខ និងសណ្តាប់ ធ្នាប់នៅមូលដ្ឋាន; បន្ទាប់មក រដ្ឋសភាបានពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងគ្នានៃសេចក្តីព្រាងច្បាប់។

នារសៀលថ្ងៃដដែល រដ្ឋសភាបើកសម័យប្រជុំពេញអង្គ ដើម្បីស្តាប់សំណើ និង របាយការណ៍ផ្ទៀងផ្ទាត់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តសាកល្បងយន្តការ និង គោលនយោបាយពិសេសមួយចំនួន ស្តីពីការវិនិយោគសាងសង់សំណង់គមនាគមន៍ ផ្លូវគោក។ បន្ទាប់មក រដ្ឋសភាពិភាក្សាជាក្រុមអំពី៖ ការកែសម្រួលខ្លឹមសារមួយចំនួននៃ សេចក្តីសម្រេចចិត្តចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់រដ្ឋសភា ស្តីពីរបាយការណ៍ ស្រាវជ្រាវលទ្ធភាពនៃគម្រោងដកហូតដី សងសំណង ជួយឧបត្ថម្ភ និងតាំងទីលំនៅថ្មី នៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh; សេចក្ដីសម្រេចចិត្តសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនស្ដីពីការវិនិយោគសាងសង់សំណង់គមនា គមន៍ផ្លូវគោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ