រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងពំពើពុករលួយ (ធ្វើវិសោធនកម្ម)

(VOVWORLD) - នាថ្ងៃទី១៣ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)។

   សមាជិកសភាជាច្រើននាក់ចាត់ទុកថា ពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយបានធ្វើ ស្ថាប័នភាវូបនីយកម្មនូវការបញ្ជាណែនាំនិងទិសដៅរបស់បក្សក្នុងការកសាងច្បាប់ ដោយឈរលើមូលដ្ឋាននៃការបូកសរុបលទ្ធផលក្នុងអំឡុង១០ឆ្នាំអនុវត្តច្បាប់បង្ការប្រឆាំងអំពើពុករលួយ។ សមាជិកសភា Be Minh Duc មណ្ឌល Cao Bang បានផ្ដល់មតិថា៖

        “ខ្ញុំគាំទ្រចំពោះការធ្វើវិសោធនកម្មនូវច្បាប់បង្ការប្រឆាំងអំពើពុករលួយ។ ការងារនេះគឺសំខាន់ណាស់ព្រោះថានេះជាឧបករណ៍គតិយុត្ត ជាទីបង្អែកសំរាប់ស្ថាប័នការពារច្បាប់ សំរាប់ប្រជាជនទាំងមូលក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ។ ខ្ញុំយល់ស្របជាមួយការបើកទូលាយវិសាលភាពនៃពង្រាងច្បាប់នេះទៅដល់ផ្នែកក្រៅពីរដ្ឋទៀត ដោយសារប្រការនេះសមស្របនឹងនិន្នាការអន្តរជាតិនិងតម្រូវការអំពីការងារបង្ការប្រឆាំងអំពើពុករលួយក្នុងសភាពការណ៍បច្ចុប្បន្ន”។

        រីឯលោក Do Van Binh សមាជិកសភាមណ្ឌល Hai Phong ចាត់ទុកថា ច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) ត្រូវជំនះពុះពារលើកំហិតទាំងឡាយដែលត្រូវជួបប្រទះក្នុងការប្រតិបត្តិច្បាប់ក្នុងស្ថានភាពជាក់ស្ដែង ជាពិសេសគឺការកំណត់ស្ដីពីចំណាត់ការលើទ្រពសម្បត្តិ ចំណូលបង្កើនបន្ថែមដែលអ្នកប្រកាសទ្រព្យសម្បត្តិមិនអាចបកស្រាយឲ្យបានសមស្របឡើយ។

        “ការប្រកាសទ្រព្យសម្បត្តិ ចំណូលនិងការត្រួតពិនិត្យលើចំណូលមិនមានប្រភពតម្លាភាពរបស់អ្នកប្រកាសទ្រព្យសម្បត្តិ មានអត្ថន័យសំខាន់ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ។ ហើយស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងចំណូល ដើរតួនាទីសំខាន់ពិសេសក្នុងភារកិច្ចខាងលើ។ កម្មាភិបាលដែលបំពេញភារកិច្ចនេះមិនត្រឹមតែត្រូវមានការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងត្រូវមានជំនាញ ទើបដណ្ដើមបានលទ្ធផលល្អដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ