រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីពលករវៀតណាមធ្វើការនៅឯ បរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម)

(VOVWORLD) - បន្តសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃ ទី១០ មិថុនា រដ្ឋសភាបានពិភាក្សានិងផ្ដល់មតិលើសេចក្ដីព្រាងច្បាប់ស្ដីពី ពលករវៀតណាមធ្វើការនៅឯបរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម)។
រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីពលករវៀតណាមធ្វើការនៅឯ បរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម) - ảnh 1 គណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងច្បាប់នេះ (រូបថត៖ TTXVN)

សមាជិកសភាភាគច្រើនបានចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះត្រូវការ បង្កើនថែមទៀតនូវការងារគ្រប់គ្រងរបស់រដ្ឋឲ្យបានម៉ឺងម៉ាត់ថែមទៀត ព្រម ទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសផ្លូវការនិងសហគ្រាសដែលមានអាជ្ញាប័ណ្ណប្រតិបត្តិ អាចបញ្ជូនពលករទៅធ្វើការនៅឯបរទេស ជា ពិសេសគឺត្រូវលើកកំពស់គុណភាពនៃប្រភពធនធានមនុស្សវៀតណាមនៅឯបរទេសផងដែរ។

ក្រៅពីនោះ សមាជិកសភាជាច្រើនបានស្នើឲ្យបង្កើនកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ