រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម

(VOVWORLD) - នាថ្ងៃទី២៥ ឧសភា ក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមបានពិភាក្សា ផ្ដល់មតិដល់លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០១៧ ស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋចាប់ពីដើមឆ្នាំ២០១៨មក។
រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម - ảnh 1 (រូបថត៖ quochoi.vn)

សមាជិកសភាភាគច្រើនបានវាយតំលៃខ្ពស់ចំពោះការប្រតិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនាពេលកន្លងទៅ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ GDP ក្នុងឆ្នាំ២០១៧បានកើនឡើង៦,៨១% ពិសេសគឺ GDP ក្នុងត្រីមាសទី១ឆ្នាំ២០១៨ក៏បានកើនឡើង៧,៣៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក។ សមាជិកសភា Nguyen Thanh Xuan មណ្ឌល Can Tho បានលើកមតិថា៖

        “ខ្ញុំវាយតំលៃខ្ពស់ចំពោះរបាយការណ៍ដ៏ពេញលេញគ្រប់គ្រាន់ ជ្រាលជ្រៅនិងគួរឲ្យបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧និងប៉ុន្មានខែដើមឆ្នាំ២០១៨ ក៏ដូចជាដំណោះស្រាយសំរាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០១៨ផងដែរ។ អាចនិយាយបានថា គំនូរសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ បានបង្កើតឡើងជំនឿទុកចិត្តដ៏ធំធេងចំពោះយើងខ្ញុំនិងអ្នកបោះឆ្នោតទាំងមូលអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។

        រីឯសមាជិកាសភា Vu Thi Luu Mai មណ្ឌលហាណូយបានឲ្យដឹងថា៖

        “នាងខ្ញុំក៏គាំទ្រចំពោះរបាយការណ៍របស់រដ្ឋាភិបាលដែរ។ ប៉ុន្តែរបាយការណ៍នេះនឹងពេញលេញជាង ជាក់លាក់ជាង ប្រសិនបើបានបំពេញបន្ថែមនូវការវាយតំលៃចំពោះប្រសិទ្ធភាពនៃគោលនយោបាយ ហើយនូវការលំបាកសាកល្បងក្នុងការរៀបចំអនុវត្តន៍គោលនយោបាយផងដែរ។ នេះនឹងជាមូលដ្ឋានសំខាន់ដើម្បីរដ្ឋសភាអាចកំណត់ទិសដៅនៅពេលកសាងគោលនយោបាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ