រដ្ឋសភាពិភាគ្សាអំពីសេចក្តីព្រាងច្បាប់ថវិការរដ្ឋ(ធ្វើវិសោធនកម្ម)និងពង្រាងច្បាប់រៀបចំស្ថាប័នស៊ើបអង្កេត

(VOVworld)-បន្តសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹក
ថ្ងៃទី២មិថុនា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ស្តាប់របាយការណ៍បកស្រាយ​កែសម្រួលសេចក្តីព្រាងច្បាប់ថវិការរដ្ឋ (ធ្វើវិសោធនកម្ម)និងពិភាគ្សាអំពីខ្លឹមសារ កំពុងមានការខ្វែងគំនិតនៃសេចក្តីព្រាងច្បាប់នេះ។ នៅទីនេះ សមាជិកសមាជិការ
សភាបានឯកភាពប្រគល់សិទ្ធិឲ្យរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ សម្រេចប្រើប្រាស់ថវិការផ្ទុកបំរុងនិងរាយការណ៍ជូនស្ថាប័នរួមកម្រិតនៅកិច្ចប្រជុំជិត
បំផុត។

        នៅសម័យប្រជុំនាពេលរសៀល រដ្ឋសភាបានពិភាគ្សាអំពីពង្រាងច្បាប់រៀប
ចំស្ថាប័ន ស៊ើបអង្កេតព្រហ្មទ័ណ្ឌ និងពង្រាងច្បាប់ចាប់ឃុំបណ្តុះអាសន្ន។ សមាជិក
សមាជិការសភា ក៏បានឯកភាពជាមួយការរក្សាឈ្មោះរបស់ច្បាប់នេះ ដដែល។ មតិជាច្រើនក៏បានសំណូមពរថា គំរោងច្បាប់ត្រូវកំណត់ជាក់ស្តែងរាល់ វិសាលភាព
និងការទទួលខុសត្រូវ ក្នុងការធានាសុវត្ថិភាពអំពីអាយុជីវិតសុខភាព​ របស់
ជនត្រូវចាប់ឃុំខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ