រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា

(VOVWORLD) -បន្តសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី XIV នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកានៅរដ្ឋធានីហាណូយ រដ្ឋសភាចាប់ផ្តើមសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។ សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៧។
រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា - ảnh 1រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យ
សួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា 

បន្តសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី XIV នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកានៅរដ្ឋធានីហាណូយ រដ្ឋសភាចាប់ផ្តើមសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។ សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៧។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានឆ្លើយការសួរដេញដោល ដំបូងគេ។ បណ្ដាបញ្ហាដែលលោក Dinh Tien Dung ឆ្លើយរួមមាន៖ កិច្ចការគ្រប់គ្រងពន្ធ គយ ធានាខឿនហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និរន្តរភាព និងដំណោះស្រាយបង្កើនក្នុងការគ្រប់គ្រងបំណុលសាធារណៈ។ អញ្ជើញឆ្លើយសំណួរអំពីដំណោះស្រាយជំរុញល្បឿនឆ្លងទំនិញនាំចេញ នាំចូលនោះ លោក Dinh Tien Dung បានឲ្យដឹងថា

"នាយករដ្ឋមន្រ្តីបានយល់ព្រមអនុញ្ញាតិឲ្យយើងបង្កើតនិងដាក់ឲ្យដំណើរការនូវកន្លែងត្រួតពិនិត្យជំនាញចំនួន ១០នៅទីតាំងគយសំខាន់ៗដូចជា៖ទីក្រុងហូជីមិញ  ទីក្រុងហាណូយ Hai Phong  Lang Son  Da Nang  Lao Cai  Quang Ninh និង Quang Ngai ពោលគឺយើងត្រួតពិនិត្យទំនិញនៅហ្នឹងកន្លែងដើម្បីបម្រើការឆ្លងទំនិញឲ្យបានលឿនជាង”។ ហើយបន្តរួមសហការជាមួយបណ្ដាក្រសួងដើម្បីអនុវត្តយន្តការច្រកចេញចូលតែមួយថ្នាក់ជាតិ និងច្រកចេញចូលតែមួយអាស៊ានសម្រាប់ដំណាក់កាល ២០១៦ - ២០២០”។

ស្តីពីបញ្ហាបំណុលសាធារណៈឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានឲ្យដឹងថា៖

"រដ្ឋាភិបាលនិយាយអត់ទេចំពោះការសុំបង្កើនពិដានបំណុលសាធារណៈ។ រដ្ឋាភិបាលបានបញ្ជាណែនាំក្រសួងហិរញ្ញវត្ថុឲ្យរៀបចំកសាងគម្រោងការណ៍រៀបចំរចនាសម្ព័ន្ធឡើងវិញនូវចំណូល និងចំណាយថវិកា។ គ្រប់គ្រងបំណុលសាធារណៈដើម្បីធានានូវហិរញ្ញវត្ថុជាតិប្រកបដោយសុវត្ថិភាពនិងមាននិរន្តភាព។ ទំហំបំណុលសាធារណៈដល់ឆ្នាំ ២០២០ មិនឲ្យលើសពី ៦៥% GDP បំណុលរដ្ឋាភិបាល មិនឲ្យលើសពី ៥៤% GDP និងបំណុលបរទេសរបស់ជាតិ មិនឲ្យលើសពី ៥០% GDP ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ