រដ្ឋសភាវៀតណាមឈានចូលថ្ងៃទី២ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម

(VOVWORLD) - ពាក់ព័ន្ធដល់សន្ទស្សន៍អភិវឌ្ឍក្នុងឆ្នាំ២០២១ដែលរដ្ឋាភិបាលដាក់ជូន រដ្ឋសភាដូចជា GDP កើនឡើង៦% ឬ CPI ស្ថិតនៅកម្រិត៤% នោះ សមា ជិកសភាជាច្រើនបានចាត់ទុកថា ទស្សនវិស័យរបស់សេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ២០២១គឺពឹងផ្អែកលើលទ្ធភាពបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅក្នុង ប្រទេសនិងលើពិភពលោក។
រដ្ឋសភាវៀតណាមឈានចូលថ្ងៃទី២ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម - ảnh 1 (រូបថត៖ quochoi.vn)

នាថ្ងៃទី៤ វិច្ឆិកា នៅសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិ កាលទី១៤ អង្គប្រជុំបានឈានចូលថ្ងៃទី២ធ្វើការពិភាក្សាអំពីលទ្ធផលនៃការ អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ២០២០ ផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមឆ្នាំ២០២១និងដំណាក់កាល២០២១-២០២៥។

ពាក់ព័ន្ធដល់សន្ទស្សន៍អភិវឌ្ឍក្នុងឆ្នាំ២០២១ដែលរដ្ឋាភិបាលដាក់ជូន រដ្ឋសភាដូចជា GDP កើនឡើង៦% ឬ CPI ស្ថិតនៅកម្រិត៤% នោះ សមា ជិកសភាជាច្រើនបានចាត់ទុកថា ទស្សនវិស័យរបស់សេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ២០២១គឺពឹងផ្អែកលើលទ្ធភាពបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅក្នុង ប្រទេសនិងលើពិភពលោក។ វិស័យទេសចរណ៍ក៏ត្រូវការត្រៀមជាស្រេច ប្រតិបត្តិឡើងវិញផងដែរ។ តាមនោះ ត្រូវជំរុញខ្លាំងនូវការផ្សព្វផ្សាយ លើក កំពស់គុណភាពសេវាកម្ម ដើម្បីឲ្យប្រជាជនអាចទទួលបានសេវាជាន់ ខ្ពស់នានា។ លើវិស័យកសិកម្មវិញ វៀតណាមចាំបាច់ត្រូវក្ដាប់ជាប់ឱកាស ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការនាំចេញទំនិញក៏ដូចជាកម្មវិធីប្រជាជនវៀតណាមផ្ដល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាមផងដែរ។ ដើម្បីធានាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លោកស្រី Nguyen Thi Yen សមាជិកាសភាខេត្ត Ba Ria – Vung Tau បានលើកសំណើថា៖

“រដ្ឋសភានិងរដ្ឋាភិបាលត្រូវការរៀបចំសេណារីយ៉ូ វិធានការនិងដំណោះស្រាយយ៉ាងជាក់លាក់ដើម្បីកាត់បន្ថយការខូចខាតដោយសារជម្ងឺ Covid-19 ក្នុងភាពធម្មតាថ្មី។ ពាក់ព័ន្ធដល់ការជំនះ ពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់នៅតំបន់ភាគកណ្ដាល តាមខ្ញុំថា ក្រៅពីការផ្ដល់បន្ថែមថវិកា ផ្ដោតសំខាន់ទៅលើការជំនះពុះពារលើផលវិបាកនោះ ក៏ត្រូវការវិភាគ វាយតម្លៃចំពោះមូលហេតុ ដាក់ចេញដំណោះស្រាយយុទ្ធសាស្ត្រ យូរអង្វែងក្នុងការរៀបចំលំនៅដ្ឋានរបស់ប្រជាជនឡើងវិញ វិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងប្រភពកម្លាំងនានាដើម្បីបង្ការទប់ស្កាត់ការបាក់ស្រុតដីក៏ដូចជាទប់ទល់នឹងគ្រោះធម្មជាតិផងដែរ”។

អង្គប្រជុំក៏បានគាំទ្រដល់ដំណោះស្រាយស្ដារសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាល ព្រមទាំងស្នើឲ្យផ្ដល់កញ្ចប់ជំនួយបន្ថែមទៀតសម្រាប់ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនិងប្រជាជនអភិវឌ្ឍផលិតកម្មនិងអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ