រដ្ឋសភាវៀតណាមឈានចូលសប្ដាហ៍ធ្វើការទី ៤

(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា ឈានចូលសប្ដាហ៍ធ្វើការទី ៤ រដ្ឋសភាវៀតណាមបានពិភាក្សាលើរបាយការណ៍សិក្សាស្រាវជ្រាវពីលទ្ធភាពនៃគម្រោងការណ៍ដកហូតដីធ្លី សងសំណង ជួយឧបត្ថម្ភ រៀបចំទីលំនៅឡើងវិញចំពោះព្រលានយន្តហោះ Long Thanh។
រដ្ឋសភាវៀតណាមឈានចូលសប្ដាហ៍ធ្វើការទី ៤ - ảnh 1រដ្ឋសភាវៀតណាមឈានចូលសប្ដាហ៍ធ្វើការទី ៤ 

នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា ឈានចូលសប្ដាហ៍ធ្វើការទី ៤ រដ្ឋសភាវៀតណាមបានពិភាក្សាលើរបាយការណ៍សិក្សាស្រាវជ្រាវពីលទ្ធភាពនៃគម្រោងការណ៍ដកហូតដីធ្លី សងសំណង ជួយឧបត្ថម្ភ រៀបចំទីលំនៅឡើងវិញចំពោះព្រលានយន្តហោះ Long Thanh។ រដ្ឋសភាបានអនុម័តនូវសេចក្តីសម្រេចចិត្តស្ដីពីផែនការថវិការដ្ឋឆ្នាំ ២០១៨។ នាល្ងាចថ្ងៃទី ១៣ វិច្ឆិការដ្ឋសភាពិភាក្សាលើគម្រោងច្បាប់ការពារភាពសម្ងាត់រដ្ឋ និងគម្រោងច្បាប់សន្តិសុខ អ៊ីនធឺណិត។

        តាមកម្មវិធី ក្នុងសប្ដាហ៍ធ្វើការទី ៤ រដ្ឋសភាពិភាក្សាដោយលៃទុករយៈពេល ៣ ថ្ងៃចុងសប្ដាហ៍ ដើម្បីសួរដេញដោល និងឆ្លើយសំណួរដេញដោល។ រដ្ឋមន្ត្រី និងប្រធានផ្នែកចំនួន ៤ រូប នឹងឆ្លើយការសួរដេញដោល រួមមាន៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung ទេសាភិបាលធនាគាររដ្ឋលោក Le Minh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយលោក Truong Minh Tuan និងប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ