រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយរដ្ឋសភាឡាវ

(VOVworld) - រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
ជាមួយរដ្ឋសភាឡាវ។នេះគឺជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung នៅជំនួបសំដែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធាន
រដ្ឋឡាវលោកChoummaly Sayasone នារសៀលថ្ងៃទី១៦ កញ្ញា ក្នុងឱកាសលោក
Nguyen Sinh Hung ទៅចូលរួមមហាសន្និបាតAIPAលើកទី៣៥នៅឡាវ។លោក
ប្រធានរដ្ឋសភាវៀតណាម បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុក
ដាក់និងផ្ដល់អាទិភាពដ៏ខ្ពស់បំផុតសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព
ប្រពៃណី សាមគ្គីភាពជាពិសេស និងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយ
ឡាវ។លោក Nguyen Sinh Hung បានស្នើរឲ្យប្រទេសទាំង២បន្តរក្សានិងបង្កើន
បណ្ដាដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជា
ការផ្លាស់ប្ដូរសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ន តំបន់ អង្គភាពអាជីវកម្មនានា។

រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយរដ្ឋសភាឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបសម្ដែងការគួរសម
ជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Choummaly Sayasone (រូបថត៖TTXVN)


រីឯខ្លួនវិញ លោក Choummaly Sayasone ថ្លែងអំណរគុណរដ្ឋសភាវៀតណាម ដោយបានលៃទុកការជួយឧបត្ថម្ភដ៏ថ្លៃថ្លាសំរាប់រដ្ឋសភាឡាវក្នុងការរៀបចំ
AIPAលើកទី៣៥ ព្រមទាំងជឿជាក់ថា ការចូលរួមយ៉ាងសកម្មរបស់គណៈ
ប្រតិភូរដ្ឋសភាវៀតណាមនឹងរួមចំណែកក្នុងការជោគជ័យនៃមហាសន្និបាត
លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ