រដ្ឋសភាវៀតណាមនឹងចាប់ផ្តើមការសួរដេញដោលសមាជិករដ្ឋាភិបាលនាថ្ងៃ ទី ១៥ វិច្ឆិកា


រដ្ឋសភាវៀតណាមនឹងចាប់ផ្តើមការសួរដេញដោលសមាជិករដ្ឋាភិបាលនាថ្ងៃ ទី ១៥ វិច្ឆិកា - ảnh 1
រដ្ឋសភាវៀតណាមនឹងចាប់ផ្តើមការសួរដេញដោលសមាជិករដ្ឋាភិបាលនាថ្ងៃ ទី ១៥ វិច្ឆិកា (VNA)

(VOVworld) – ចាប់ពីព្រឹកថ្ងៃទី ១៥ វិច្ឆិកា ខ្លឹមសារនៃការសួរដេញដោល នៅ
សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងប្រព្រឹត្តទៅជាផ្លូវ
ការ។ ក្នុងរយៈពេលជិត ៣ ថ្ងៃធ្វើការ សមាជិកសមាជិកាសភានឹងដំណើរការ
សួរដេញដោលនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រដ្ឋមន្ត្រី
ក្រសួង ឧស្សាហពាណិជ្ជកម្ម ក្រសួងធនធានធម្មជាតិនិងបរិស្ថាន រដ្ឋមន្ត្រី
អប់រំនិងបណ្តុះបណ្ដាលនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋាន
សារព័ត៌មានមុន​ពេលការសួរដេញដោល លោក Nguyen Van Chien សមាជិក
សភាទីក្រុង ហាណូយបានឲ្យដឹងថា៖

        «សកម្មភាពសួរដេញដោលត្រូវបានរដ្ឋសភាបែងចែកតាមក្រុមបញ្ហា។
សមាជិកសមាជិការសភាយកចិត្តទុកដាក់ពិសេសដល់ការរៀបចំរចនាសម្ព័ន្ធ
 ខឿនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ ទី ២ គឺបញ្ហា
បរិស្ថាន។ ដោយហេតុនេះ សមាជិកសាភាទាំងអស់មានគោលបំណងថា៖
មជ្ឈដ្ឋានថ្នាក់ដឹកនាំនឹងនាំចេញវិធានការណ៍ប្រកបដោយប្រសិទ្ធភាពដើម្បី
ដោះស្រាយសំណួរ របស់អ្នកបោះឆ្នោត។»

        រីឯ លោក Tran Van Mao អនុប្រធានក្រុមសមាជិកមណ្ឌល Nghe An
​ ភាគកណ្ដាលវៀតណាម បានឲ្យដឹងថា៖

        «ដោយមានការទទួលខុសត្រូវរបស់សមាជិកសភាជំនាញ ខ្ញុំយកចិត្តទុក
ដាក់ពិសេសដល់ការគ្រប់គ្រងរដ្ឋនិងបំណុលសាធារណៈក្នុងការសួរដេញដោល
លើកនេះ។ ក្រៅពីនោះ ការតអនុវត្តច្បាប់វិនិយោគសាធារណៈលេចឡើងនូវ
កំហិតផ្សេងៗដោយសារបែបបទនិងនីតិវិធីស្មុគស្មាញហើយចំពោះបញ្ហាដែល
 រដ្ឋមន្ត្រីឆ្លើយមិនទាន់បានសមស្របយើងខ្ញុំនឹងសួរដេញដោលនាយករដ្ឋមន្ត្រី។»

        ចំណុចថ្មីក្នុងសកម្មភាពសួរដេញដោលលើកនេះគឺបណ្ដាសមាជិកសភា
អាចសួរតទល់ជាមួយរដ្ឋមន្ត្រី។ ស្តីពីបញ្ហានេះ លោក Truong Minh Hoang
សមាជិកសភាមណ្ឌល Ca Mau​ ភាគខាងត្បូងវៀតណាម បានចាត់ទុកថា៖

        «ដោយមានការផ្លាស់ប្តូរថ្មីក្នុងសកម្មភាពនៅសម័យប្រជុំលើកនេះ ក្នុង
ពេល ដែលសមាជិកម្នាក់ៗអាចធ្វើបដិវាទ ខ្ញុំគិតថា៖ សម័យសួរដេញដោល
នឹងមានឱកាសសួរដេញដោលលំអិតបញ្ហាដែលគេយកចិត្តទុកដាក់។ ខ្ញុំ
សង្ឃឹមថា៖ កិច្ចសហការរវាងបណ្ដាក្រសួងនិងសមាជិកសភានឹងស្វែងរក
ដំណោះស្រាយសំរាប់បញ្ហា និមួយៗ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ