រដ្ឋសភាវៀតណាមនឹងប្រជុំតាមប្រព័ន្ធវីដេអូខនហ្វ័ររ៉ិនក្នុងពាក់កណ្ដាលកិច្ចប្រជុំលើកទី៩

(VOVWORLD) - កិច្ចប្រជុំត្រូវបានចែកជា២វគ្គ។ វគ្គទី១នឹងប្រជុំតាមប្រព័ន្ធ វីដេអូ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងចន្លោះពី៥ដល់៧ថ្ងៃ។ ប្រព័ន្ធវីដេអូ នឹងត្រូវបានតភ្ជាប់រវាងអគាររដ្ឋសភាជាមួយទីស្នាក់ការរបស់គណៈប្រតិភូសមាជិកសភានៅតាមខេត្ត ក្រុងទាំង៦៣។ ចំណែកឯវគ្គទី២ជាកិច្ចប្រជុំប្រមូល ផ្ដុំគ្នាដោយផ្ទាល់នៅអគាររដ្ឋសភា។

អគ្គលេខាធិការរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc ទើប នឹងបានផ្ញើរសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការគ្រោងរៀបចំកិច្ចប្រជុំលើកទី៩តាមប្រព័ន្ធវីដេអូខនហ្វ័ររ៉ិនហើយគួបផ្សំនឹងកិច្ចប្រជុំប្រមូលផ្ដុំដោយផ្ទាល់ដោយឈរលើស្ថានភាពជាក់ស្ដែងនៃជំងឺ Covid-19។

        ក្នុងន័យនេះ កិច្ចប្រជុំត្រូវបានចែកជា២វគ្គ។ វគ្គទី១នឹងប្រជុំតាមប្រព័ន្ធ វីដេអូ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងចន្លោះពី៥ដល់៧ថ្ងៃ។ ប្រព័ន្ធវីដេអូ នឹងត្រូវបានតភ្ជាប់រវាងអគាររដ្ឋសភាជាមួយទីស្នាក់ការរបស់គណៈប្រតិភូសមាជិកសភានៅតាមខេត្ត ក្រុងទាំង៦៣។ ចំណែកឯវគ្គទី២ជាកិច្ចប្រជុំប្រមូល ផ្ដុំគ្នាដោយផ្ទាល់នៅអគាររដ្ឋសភា។

        តាមរបៀបវារៈ អង្គប្រជុំនឹងពិនិត្យ សម្រេចលើបញ្ហាបន្ទាន់មួយចំនួន ដូចជាកិច្ចព្រមព្រៀង EVFTA ឬគោលនយោបាយ ដំណោះស្រាយទាក់ទិន ដល់ការងារបង្ការ ទប់ស្កាត់និងជំនះពុះពារលើផលវិបាកក្រោយជំងឺឆ្លង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ