រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ


រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ (Image: VOV)

(VOVworld) – នាថ្ងៃទី ៥ មេសា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong
Thi Phong បានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការទំនាក់ទំនង
អន្តរជាតិសហគមន៍និងកិច្ចសហប្រតិបត្តិការរដ្ឋសភា​ Mozambique លោកស្រី
 Ines Martins ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួប អនុប្រធាន
 រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ទៅលើសក្តានុ
ភាពសហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាមនិង Mozambique​ ជាពិសេសលើ
វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មនិងប្រេងឧស្ម័ន្ធ។ ដោយហេតុនេះ ភាគីទាំង
 ពីរគប្បីជំរុញថែមទៀតសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សកម្មភាពកិច្ច
 ការបរទេសនិងការជួបប្រាស្រ័យប្រជាជនដើម្បីផ្លាស់ប្តូរព័ត៌មាននិងបង្កើនចំណះ
ដឹង រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឡើងកំពស់ថ្មីមួយ។
រីឯ ខ្លួនវិញ លោកស្រី Ines Martins បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅ
វៀតណាម លើកនេះរបស់គណៈប្រតិភូរដ្ឋសភា Mozambique​ រួមចំណែក
បង្កើនទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ
ព្រមទាំង សហការអនុវត្ត ការងារត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់
ប្រធានរដ្ឋសភា Mozambique នៅ​វៀតណាមនាពេលខាងមុខ។ លោកស្រី
Ines Martins ជឿជាក់ថា៖ ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាង
ប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ដោយឥតឈប់ ឈរនាអនាគត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ