រដ្ឋសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

រដ្ឋសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
រដ្ឋសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVworld)-នាព្រឹកថ្ងៃទី១៥សីហា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong
Chu Luu បានអញ្ជើញ ជួបពិភាគ្សាការងារជាមួយអនុប្រធានរដ្ឋសភាឡាវ លោក
 Xomphan Phengkhammy ក្នុង ឱកាសដែលគណៈប្រតិភូរដ្ឋសភាឡាវកំពុងមាន
ដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Uong Chu
 Luu បានអះអាងថា បក្ស​ រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលជឿជាក់ទៅ
លើទំនាក់ទំនងពិសេសវៀតណាម-ឡាវ។​លោក Uong Chu Luu ឲ្យ ដឹងថែម
ទៀតថា រដ្ឋសភា និងស្ថាប័ននានាចំក្រោមឪវាទរដ្ឋសភាគ្រប់ជាន់ថ្នាក់ ត្រៀម
ខ្លួនជាស្រេច និងសកម្មផ្លាស់ប្តូរមតិ ចែករំលែកបទពិសោធន៍ជាមួយគណៈប្រ
តិភូឡាវលើវិស័យមួយចំនួន

        នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបង្កើនការ
ផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ផ្តល់អាទិភាពខ្ពស់ទៅលើការរៀបចំឲ្យ
ដំណើរទស្សនកិច្ចរបស់ប្រធាន រដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅប្រ
ទេសឡាវនាពេលខាងមុខ។ អនុប្រធានរដ្ឋសភា ទាំងពីររូប បានស្នើរឲ្យគណៈ
កម្មាធិការកិច្ចការបរទេសរដ្ឋសភានៃប្រទេស ទាំងពីរធ្វើសេនាធិការជួយថ្នាក់
ដឹកនាំរដ្ឋសភានិងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ រៀបចំ កម្មវិធីឃ្លាំមើល
ការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជា
 ពិសេស​គឺគម្រោងការសហប្រតិបត្តិការអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
ដែលកំពុងបាន អនុវត្តនៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ