រដ្ឋសភាវៀតណាមនិងអាហ្វ្រិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការបរទេស

(VOVworld)-ពីថ្ងៃទី៧ដល់ថ្ងៃទី៩ធ្នូ គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការ
បរទេសរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានលោក Ngo Duc Manh បាន មានដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ក្នុងដំណើរទស្សន
កិច្ចនេះ លោក Ngo Duc Manh រួមជាមួយគណៈប្រតិភូមានជំនួបធ្វើការនៅ ទីស្នាក់ការរដ្ឋសភាអាហ្រិ្វកខាងត្បូង ជាមួយលោក Siphosezwe Masango ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសព្រមទាំងសមាជិកសភាទទួលបន្ទុកកិច្ចការ បរទេសមួយចំនួននៅរដ្ឋសភាអាហ្វ្រិកខាងត្បួង។ នៅក្នុងជំនួប នេះ ភាគីទាំង
ពីរបានផ្លាស់ប្តូរអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ កិច្ចការ តាក់តែងច្បាប់
របស់រដ្ឋសភា ក៏ដូចជាស្ថានភាពសហប្រតិបត្តិការអន្តរសភាក្នុង ក្របខ័ណ្ឌសហ
ភាពអន្តរសភាពិភពលោក (IPU) ដែលវៀតណាមនិងអាហ្វ្រិក​ខាងត្បូងជាសមា
ជិក។ សមាជិកសភាអាហ្វ្រិកក៏មានចំណាប់អារម្មណ៍ចំពោះ រាល់សមិទ្ធិអភិវឌ្ឍន៍
លើគ្រប់វិស័យរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺពោរពេញ
ទៅដោយសក្កានុភាព និងមានបំណងចង់ឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរនឹង
បានឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រយ៉ាងឆាប់ៗនាពេល​ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ