រដ្ឋសភាវៀតណាមនិងឥណ្ឌាបង្កើនទំនាក់ទំនង

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋ
ឥណ្ឌា នាយប់ថ្ងៃទី៩ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
 បានអញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោកស្រី Sumitra
Mahajan។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរ
អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបតិ្តការដែលត្រូវបានចុះហត្ថ
លេខា នាំកិច្ចសហប្រតិបតិ្តការការពារជាតិក្លាយទៅជាសសរទ្រូងក្នុងទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។លោកស្រី Nguyen Thi Kim
Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមមានគោលបំណងពង្រឹងនិងពង្រីក
ទំនាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតជាមួយសភាឥណ្ឌាលើ
វេទិកាតំបន់និងអន្តរជាតិ។
រដ្ឋសភាវៀតណាមនិងឥណ្ឌាបង្កើនទំនាក់ទំនង - ảnh 1
ប្រធានរដ្ឋសភាទាំងពីររូបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភា
វៀតណាម-ឥណ្ឌា (រូបថត៖VOV)

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា នាពេលខាងមុខ
នេះ ភាគីទាំងពីរគប្បីជំរុញខ្លាំងថែមទៀតនូវការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់នៃ
រដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព សំដៅបង្កើនការជឿទុកចិត្តនិងការយល់ដឹង
កគ្នាទៅវិញទៅមក ព្រមទាំងបន្តសហការយ៉ាងស្អិតរមួតនៅវេទិកាពហុភាគី ដូច
ជាសម្ព័ន្ធភាពសភាពិភពលោក (IPU) និងវេទិកាសភាអាស៊ី-អឺរ៉ុប (ASEP)។
រីឯខ្លួនវិញ ប្រធានសភាជាន់ទាបឥណ្ឌាលោកស្រី Sumitra Mahajan អះអាងថា
 ឥណ្ឌាជានិច្ចកាលគាំទ្រទស្សនៈរបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត តាម
នោះ ប្រទេសទាំងអស់នៅក្នុងតំបន់ចាំបាច់ត្រូវគោរពអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់
សមុទ្រឆ្នាំ១៩៨២ រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
 សហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងសភាជាន់ទាបឥណ្ឌា កិច្ចព្រមព្រៀង
 រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីអំពីកិច្ចសហប្រតិបតិ្តការប្រើប្រាស់ថាមពល
បរិម៉ាណូដើម្បីគោលដៅសន្តិភាព អនុស្សរណៈយោគយល់រវាងសម្ព័ន្ធក្រុមហ៊ុន
 អគ្គីសនីវៀតណាមនិងក្រុមហ៊ុនសេវាកម្មថាមពលរដ្ឋឥណ្ឌា និងអនុស្សរណៈ
យោគយល់រវាង Vietjet Air និង India Air ស្ដីអំពីការបើកជើងហោះហើរ។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ
 ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi។នៅទីនេះ ថ្នាក់
ដឹកនាំឥណ្ឌាបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះការចរចារនិងដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ក៏ដូចជាឈរលើមូលដ្ឋានច្បាប់
អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ