រដ្ឋសភាវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសភានៃបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប

(VOVWORLD) -  នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋសភាអាស៊ី - អឺរ៉ុប លើកទី ៤ (MSEAP4) ដែលបានប្រារព្ធធ្វើឡើងនៅរដ្ឋធានី Nur Sultan នៃប្រទេសកាហ្សាក់ស្ថាននោះ នារសៀលថ្ងៃទី ២៣ ខែកញ្ញា អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀត ណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបទ្វេភាគីជាមួយប្រតិភូជាច្រើនផងដែរ។

នៅក្នុងជំនួបជាមួយសម្តេច ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅខាងក្រៅ MSEAP អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយដល់ប្រទេសវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជា តែងតែបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងការកសាងសំណង់អគាលេខា ធិការដ្ឋាននិងគណៈកម្មាធិការនៃរដ្ឋសភាកម្ពុជា អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong បានជឿជាក់ថា អំណោយរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាមនឹងត្រូវបានបើកសម្ពោធដាក់អោយដំណើរការនាពេលឆាប់ៗនេះ។

រដ្ឋសភាវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសភានៃបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប - ảnh 1ជំនួបរវាង អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី  Tong Thi Phong ជាមួយគណៈប្រតិភូរុស្ស៊ីដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍សភាឌូម៉ាជាតិ រុស្ស៊ី  លោកស្រី Olga Timofeeva 

ក្នុងជំនួបជាមួយគណៈប្រតិភូរុស្ស៊ីដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍សភាឌូម៉ាជាតិ រុស្ស៊ី  លោកស្រី Olga Timofeeva, អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើឲ្យភាគីរុស្ស៊ីនិងវៀតណាម រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដោយ ទាញយកអត្ថប្រយោជន៍ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនាំមក ដើម្បីបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម - រុស្ស៊ី និយាយដោយឡែកនិងវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាទូទៅផងដែរ។

អញ្ជើញជាការឆ្លើយតប លោកស្រី Olga Timofeeva បានអះអាងថា សមាជិកសភានៅឌូម៉ាជាតិរុស្ស៊ី ថ្វីត្បិតតែជាសមាជិកនៃគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ រុសុទ្ធតែមានការឯកភាពខ្ពស់ ក្នុងការគាំទ្រវៀតណាមលើបណ្តាវេទិកាពហុភាគី។

ក្នុងពេលជាមួយគ្នានេះ នៅក្នុងជំនួបជាមួយសមាជិកសភា ប្រធានគណៈប្រតិភូជប៉ុន លោក Takeo Kawamura, អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី  Tong Thi Phong បានលើកច្បាស់ថា សមាជិក សមាជិការសភាវៀតណាម តែងតែគាំទ្រជានិច្ច ចំពោះរាល់ការសន្យារបស់រដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសធុរកិច្ចល្អបំផុតសម្រាប់អាជីវកម្មបរទេស ក្នុងនោះ មានអាជីវកម្មជប៉ុន ព្រមទាំងត្រៀមខ្លួនជាស្រេច ដោះស្រាយរាល់ការលំបាកនិងឧបសគ្គសម្រាប់វិនិយោគិនជប៉ុន ដែលកំពុងធ្វើការវិនិយោគនៅវៀតណាម។ ចំណែកឯលោក Takeo  Kawamura បានជឿជាក់ថា នៅពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងវៀតណាមនឹងបន្តទទួលបានផ្លែផ្កាជាច្រើនថែមទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ