រដ្ឋសភាវៀតណាមបន្តកិច្ចប្រជុំលើកទី៩ នីតិកាលទី ១៤ នៅវិមានរដ្ឋសភា

(VOVWORLD) - បន្តសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ក្នុងសប្ដាហ៍ដំបូងនៃជុំទី២ សមាជិកសភានឹងប្រជុំផ្ទាល់ នៅវិមានរដ្ឋសភា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ មិថុនា ដើម្បីពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន។

តាមរបៀបវារៈ រដ្ឋសភាគ្រោងនឹងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណៈរដ្ឋសង្គមនិយម វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសាធារណៈរដ្ឋសង្គមនិយមវៀត ណាមនិងសហភាពអឺរ៉ុប (EVIPA) សេចក្ដីសម្រេចចិត្តអនុម័តលើការចូលរួមសន្ធិសញ្ញា លេខ១០៥ របស់អង្គការពលកម្មអន្តរជាតិស្ដីពីការលុបបំបាត់ពលកម្មដោយបង្ខំ និងសេចក្ដីសម្រេចចិត្តស្ដីពីការលើកលែងពន្ធលើការប្រើប្រាស់ដីពលកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ