រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីពង្រាងច្បាប់គ្រប់គ្រងប្រើប្រាស់ទុនរដ្ឋវិនិយោគក្នុងផលិតកម្មអាជីវកម្ម


រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីពង្រាងច្បាប់គ្រប់គ្រងប្រើប្រាស់ទុនរដ្ឋវិនិយោគក្នុងផលិតកម្មអាជីវកម្ម - ảnh 1
រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីពង្រាងច្បាប់គ្រប់គ្រងប្រើប្រាស់ទុនរដ្ឋវិនិយោគក្នុងផលិតកម្ម
អាជីវកម្ម (dangcongsan.vn)


       Vovworld-នាថ្ងៃទី៥មិថុនា រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីពង្រាងច្បាប់
គ្រប់គ្រងប្រើប្រាស់ទុនរដ្ឋវិនិយោគក្នុងផលិតកម្មអាជីវកម្ម។ រួមជាមួយនោះ តាម
របៀបវារៈ រដ្ឋសភាក៏បានពិភាគ្សានៅសាលប្រជុំអំពីគំរោងច្បាប់ចាត់តាំងអយ្យការ
ប្រជាជន(វិសោធនកម្ម)។ ក៏ក្នុងថ្ងៃដ៏ដែល រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យ
អនុសញ្ញាអំពីសិទ្ធិប្រយោជន៍អន្តរជាតិចំពោះសម្ភារៈចល័តនិងពិធីសារស្ដីពីបញ្ហា
ជាក់ស្ដែងចំពោះសម្ភារៈយន្តហោះ (អនុសញ្ញានិងពិធីសារ Cape Town)។
        មុននោះក្នុងសម័យប្រជុំនាថ្ងៃទី៤មិថុនា រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យ
ពង្រាងច្បាប់ចំនួន៦ក្នុងនោះមានពង្រាងច្បាប់វិនិយោគវិសោធនកម្ម ពង្រាងច្បាប់
អត្តសញ្ញាណប័ណ្ណពលរដ្ឋជាដើម។ ទន្ទឹមនឹងការចាំបាច់ផ្សព្វផ្សាយវិសោធនកម្មឲ្យ
សមស្របនឹងស្ថានភាពជាក់ស្ដែងនោះ បណ្ដាពង្រាងច្បាប់ត្រូវបានពិនិត្យកែប្រែ
បំពេញបន្ថែមឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ