រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម

(VOVWORLD) -
រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម - ảnh 1រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម 

ដោយមានសម្លេងគាំទ្រចំនួន៨៣,៥% បណ្ដាសមាជិកសភាបានអនុម័តលើច្បាប់ជួយឧបត្ថម្ភសហគ្រាស ធុនតូចនិងមធ្យម ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១២ មិថុនា សម័យប្រជុំលើកទិ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ នេះជាលើកដំបូងដែលវៀតណាម បានចេញផ្សាយច្បាប់មួយដើម្បីជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម។ រដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានអោយដឹងថា៖

     “ នេះជាច្បាប់មួយដ៏សែនសំខាន់ ក្នុងសភាពការណ៍ដែលសន្និបាតមជ្ឈឹមលើកទី៥ បានកំណត់មណ្ឌលសេដ្ឋកិច្ចឯកជនជាផ្នែកមួយដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍ បង្កើតកម្លាំងចលករសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ច្បាប់នេះបានបង្កលក្ខណះងាយស្រួលបំផុត ដើម្បីជួយឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍ រួមចំណែកសំរាប់ការកសាងប្រទេសជាតិ។ យើងខ្ញុំបានស្រាវជ្រាវតម្រូវការ ការលំបាក ការជំពាក់ជំពិន និងកំហិតផ្សេងៗរបស់បណ្ដាសហគ្រាស។ ប្រការទាំងនេះបានបង្កើតឡើងខ្លឹមសារ និងដាក់បញ្ជូលខ្លឹមសារ៧ជួយឧបត្ថម្ភទូទៅ និងខ្លឹមសារ៣ ជួយឧបត្ថម្ភមានទិសដៅ ក្នុងច្បាប់។”

          ច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម ចូលជាធរមានចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ