រដ្ឋសភាវៀតណាមផ្តល់យោបល់លើរបាយការណ៍បូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

(VOVWORLD) -  បន្តសម័យប្រជុំលើកទី ៣៧, នាព្រឹកថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្តល់មតិលើរបាយការណ៍បូកសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣។  ឈរលើមូលដ្ឋាននោះ ដើម្បីដាក់ចេញដំណោះស្រាយ សម្រាប់បន្តអនុវត្តរដ្ឋធម្មនុញ្ញប្រកបដោយប្រសិទ្ធភាព។

អស់រយៈពេល ៥ ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ (២០១៤ - ២០១៩) បានបង្ហាញថា កិច្ចការបញ្ជាណែនាំក៏ដូចជាការអនុវត្តរដ្ឋធម្មនុញ្ញត្រូវបានប្រតិបត្តិលើទូទាំងប្រទេស។ ពោលគឺ រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានផ្សព្វផ្សាយជាធរមាន នូវច្បាប់និងបទប្បញ្ញត្តិចំនួន ៦៩ ក្នុងនោះមានក្រមច្បាប់ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធច្បាប់តែម្តង។

នៅរសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល ស្តីពីការដោះស្រាយពាក្យបណ្តឹងតវ៉ា ឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ