រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍របស់ប្រធានរដ្ឋស្តីពីការលាលែងពីដំណែងនៃនាយករដ្ឋមន្ត្រីរដ្ឋាភិបាល

រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍របស់ប្រធានរដ្ឋស្តីពីការលាលែងពីដំណែងនៃនាយករដ្ឋមន្ត្រីរដ្ឋាភិបាល   - ảnh 1
រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍របស់ប្រធានរដ្ឋស្តីពីការលាលែងពីដំណែងនៃនាយករដ្ឋមន្ត្រីរដ្ឋាភិបាល (Image: VOV)


(VOVworld) – បន្តសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣
នាព្រឹកថ្ងៃទី ៦ មេសា សមាជិកសភាសមាជិកាសភាបានផ្ទៀងស្តាប់របាយការ
ណ៍របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ស្តីពីការលាលែងពីដំ
ណែងចំពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ តាមរបាយការណ៍នៅសម័យប្រជុំ
លើកទី ១ រដ្ឋសភាវៀតណាមនីតិលទី ១៣ លោក Nguyen Tan Dung សមាជិក
ការិយាល័យនយោបាយនីតិកាលទី ១១ ត្រូវបានរដ្ឋសភាជ្រើសតាំងធ្វើជា
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងរយៈ
ពេលកាន់ដំណែងនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ជានិច្ចកាល
សម្រេចភារកិច្ចដែលត្រូវបានប្រគល់ជូន។ ដោយសារសំណើររៀបចំការងារ
កម្មាភិបាលជាន់ខ្ពស់របស់បក្សនិងរដ្ឋបន្ទាប់ពីមហាសន្និបាតតំណាងទូទាំង
ប្រទេសលើកទី ១២ របស់បក្សកម្មុយនិស្តវៀតណាមសំដៅបង្កើតភាព ព្រមៗ
គ្នាក្នុងការកែលំអរក្បាលម៉ាស៊ីនរដ្ឋនិងការងារកម្មាភិបាលលោកប្រធានរដ្ឋ
ដាក់ជូនរដ្ឋសភាពិនិត្យមើលនិងអនុម័តលើការលាលែងពីដំណែងនាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលចំពោះលោក Nguyen Tan Dung។ នាព្រឹកថ្ងៃដដែល
រដ្ឋសភាបានអនុម័តលើគំរោងច្បាប់ទាក់ទងជាមួយព័ត៌មានគំរោងការណ៍
ច្បាប់ឱ សថ (វិសោធនកម្ម) ជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ