រដ្ឋសភាវៀតណាមពិភាក្សាអំពីការធ្វើវិសោធនកម្មនូវច្បាប់ស្ដីពីការចេញផ្សាយឯកសារច្បាប់

(VOVWORLD) - ខ្លឹមសារពាក់ព័ន្ធដល់កិច្ចសហការក្នុងសកម្មភាពនីតិបញ្ញត្តិ លើក កំពស់គុណភាពនៃការកសាងច្បាប់និងបទបញ្ញត្តិត្រូវបានសមាជិកសភាជាច្រើនយកចិត្តទុកដាក់និងផ្ដល់មតិ។

នាថ្ងៃទី២១ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្ដីពីការចេញផ្សាយ ឯកសារច្បាប់។ ខ្លឹមសារពាក់ព័ន្ធដល់កិច្ចសហការក្នុងសកម្មភាពនីតិបញ្ញត្តិ លើក កំពស់គុណភាពនៃការកសាងច្បាប់និងបទបញ្ញត្តិត្រូវបានសមាជិកសភាជាច្រើនយកចិត្តទុកដាក់និងផ្ដល់មតិ។

        តាមបណ្ដាសមាជិកសភាបានចាត់ទុកថា នាពេលកន្លងទៅ នៅតែមាន សភាពការណ៍ដែលសេចក្ដីព្រាងច្បាប់ជាច្រើនត្រូវតែពន្យាពេលនៃកាលកំណត់បើធៀបនឹងគម្រោងដំបូង។ មូលហេតុគឺដោយសារគុណភាពអន់ខ្សោយនាំទៅ ការដោះស្រាយយ៉ាងយឺតយ៉ាវនូវការជំពាក់ជំពិនខាងច្រករបៀងគតិយុត្ត។ សមាជិកសភាមួយចំនួនបានចាត់ទុកថា សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មលើក នេះត្រូវមានបទបញ្ញត្តិស្ដីពីការវាយតម្លៃឥទ្ធិពលនៃគោលនយោបាយចំពោះមុខសញ្ញានានា។ នេះជាបុព្វបទសំខាន់ដើម្បីកសាងច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ