រដ្ឋសភាវៀតណាមពិភាគ្សាសេចក្ដីសម្រេចចិត្តស្ដីពីការយកសន្លឹកទំនុកទុកចិត្ត

(VOVworld) - រដ្ឋសភាវៀតណាមពិភាគ្សាអំពីសេចក្ដីសម្រេចចិត្តស្ដីពីការយកសន្លឹក
ទំនុកទុកចិត្ត។នេះគឺជាខ្លឹមសារនៃកិច្ចប្រជុំធ្វើការនារសៀលថ្ងៃទី២០ វិច្ឆិកាក្នុងក្រប
ខ័ណ្ឌសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣។នាព្រឹកថ្ងៃដដែលរដ្ឋសភាបាន
អនុម័តលើច្បាប់ស្ដីពីការចាត់តាំងរដ្ឋសភា(ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការធានារ៉ាប់
រងសង្គម (ធ្វើវិសោធនកម្ម) ដោយមានបរិមាណសន្លឹកយល់ព្រមខ្ពស់។បន្ទាប់នោះ រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីគម្រោងការណ៍ផ្លាស់ប្ដូរកម្មវិធី សៀវភៅអប់រំ
ចំណេះទូទៅ។

រដ្ឋសភាវៀតណាមពិភាគ្សាសេចក្ដីសម្រេចចិត្តស្ដីពីការយកសន្លឹកទំនុកទុកចិត្ត - ảnh 1
សម័យប្រជុំលើកទី៨ នីតិកាលទី១៣របស់រដ្ឋសភាវៀតណាម


មុននោះនារសៀលថ្ងៃទី១៩ វិច្ឆិកា រដ្ឋសភាបានបិទបញ្ចប់រយៈពេល២ថ្ងៃធ្វើការសួរ
ដេញដោលបណ្ដាសមាជិកសមាជិការរដ្ឋាភិបាល។ថ្លែងមតិបូកសរុបសម័យសួរ
ដេញដោលនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា សម័យសួរដេញដោលទាំងនេះទទួលបានប្រតិកម្មដ៏សកម្មរបស់អ្នកបោះឆ្នោតនិង
សមាជិកសមាជិការសភា ហើយសរឲ្យឃើញការប្ដេជ្ញារួមរបស់រដ្ឋាភិបាលគឺខំប្រឹង
ប្រែងអនុវត្តប្រកបដោយជោគជ័យភារកិច្ច ដែលរដ្ឋសភាប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ