រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ

រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ - ảnh 1
រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ

(VOV)_នារសៀលថ្ងៃទី១៩ សីហា នៅទីៅក្រុងហាណូយ នៅក្នុងជំនួប​សន្ទនា
ជាមួយឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani ក្នុង​ឱកាសមក
ទទួលបេសកកម្មការទូតថ្មីនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានអះអាងថា៖ រដ្ឋសភាវៀតណាម​សូម​ស្វាគមន៍ និង​សហប្រតិ​បត្តិការ
ស្អិតរមួតជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជំរុញទំនាក់​ទំនងសហប្រតិបត្តិការ ចំ
ណងមិត្តភាពរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ​ដើម្បីសន្តិភាព និងភាពសម្បូ
រុងរឿង នៅក្នុងតំបន់និងអន្តរជាតិ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់
ធ្ងន់ថា៖ រដ្ឋសភាវៀតណាម មាន​គោលបំណង​ជំរុញថែមទៀតកិច្ចសហប្រតិបត្តិ
ការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ ដើម្បីចែក​រំលែកបទពិសោធន៍ក្នុងការងារ
និតិបញ្ញាតិ្ត ឃ្លាំមើល ហើយជំរុញកិច្ចសហប្រតិ​បត្តិការរវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរដើម្បីឆ្ពោះទៅគោលដៅ នាំតំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣ពាន់
លានដុល្លារអាមេរិក នាពេលខាងមុខនេះ។ 

          ឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani បាន​សម្ដែង
មោទនភាពដែលបានមកបំពេញបេសកកម្មនៅវៀតណាម ហើយមាន​គោលបំ
ណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពលកម្ម ​កសិកម្ម ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ភាគីនិមួយៗ ដើម្បីសន្តិភាព
 និងភាពសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ