រដ្ឋសភាវៀតណាមស្ដាប់របាយការណ៍ស្ដីពីការងារបង្ការប្រឆាំងបទល្មើសនិងអំពើពុករលួយឆ្នាំ២០១៥

រដ្ឋសភាវៀតណាមស្ដាប់របាយការណ៍ស្ដីពីការងារបង្ការប្រឆាំងបទល្មើសនិងអំពើពុករលួយឆ្នាំ២០១៥ - ảnh 1
អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh បង្ហាញរបាយការណ៍ស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៥ (រូបថត៖TTXVN)

(VOVworld) - របាយការណ៍ជាច្រើនលើវិស័យយុត្តិធម៌ ក្នុងនោះមានរបាយការណ៍
ស្ដីពីការងារបង្ការប្រឆាំងបទល្មើសនិងរបាយការណ៍ស្ដីពីការងារបង្ការប្រឆាំងអំពើ
ពុករលួយ ត្រូវបានប្រកាសនៅសម័យប្រជុំពេញអង្គរនាព្រឹកថ្ងៃទី២៨ តុលា របស់រដ្ឋ
សភាវៀតណាម។

របាយការណ៍ស្ដីពិការងារបង្ការប្រឆាំងទង្វើររំលោភច្បាប់និងបទល្មើសបង្ហាញដោយ
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានលើកច្បាស់ថា ក្នុង
ឆ្នាំ២០១៥ សន្តិសុខការពារជាតិត្រូវបានបង្កើន សណ្ដាប់ធ្នាប់សុវត្ថិ ភាពសង្គមត្រូវ
បានរក្សារឹងមាំ សកម្មភាពនៃបទល្មើសគ្រប់ប្រភេទត្រូវបានទប់ ស្កាត់គួរឲ្យកត់
សម្គាល់ដោយហួសគោលដៅដែលរដ្ឋសភាដាក់ចេញ។ស្ដីពីការ ងារបង្ការប្រឆាំង
អំពើពុករលួយឆ្នាំ២០១៥ របាយការណ៍របស់អធិការកិច្ចរដ្ឋាភិ បាលបានឲ្យដឹងថា
គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបង្ការប្រឆាំងអំពើពុក រលួយបានត្រួតពិនិត្យ
ឃ្លាំមើល ជំរុញសកម្មភាពស៊ើបអង្កេត ដាក់ពាក្យបណ្ដឹង កាត់ទោសនិងការងារ
បង្ការប្រឆាំងអំពើពុករលួយនៅក្រសួង ស្ថាប័នចំនួន៤ តំបន់ចំនួន១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ