រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមិថុនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២០។

តាមនោះ នៅ សម័យប្រជុំលើកទី៩និងទី១០ ឆ្នាំ២០២០ រដ្ឋសភានឹងពិចារណាលើរបាយការណ៍ របស់រដ្ឋាភិបាលស្ដីពីការវាយតម្លៃបំពេញបន្ថែមចំពោះលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាស្ដីពីលទ្ធផលឃ្លាំមើលការដោះស្រាយញ្ញត្តិរបស់អ្នកបោះឆ្នោត ហើយ ដំណើរការសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។ ជាពិសេសគឺនៅសម័យប្រជុំលើកទី៩ រដ្ឋសភានឹងពិចារណាលើរបាយការណ៍ ឃ្លាំមើលលើប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការប្រឆាំង នឹងការរំលោភបំពានលើកុមារ”។ ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានអោយដឹងថា៖

“ការជ្រើសរើសប្រធានបទតាមសំណើររបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គឺសំដៅធានាលក្ខណៈឯកទេសនិងប្រសិទ្ធភាពនៃប្រធានបទ ហើយ សមស្របនឹងពេលវេលានិងប្រភពធនធាននៃរដ្ឋសភា។ ទន្ទឹមនឹងនោះ ច្បាប់ស្ដីពី កុមារទើបនឹងបានចេញផ្សាយនៅសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ ហើយចូលជាធរមានចាប់ពីខែមិថុនាឆ្នាំ២០១៧ អញ្ចឹងបានជាគោលនយោបាយ ទាក់ទិនដល់កិច្ចការពារកុមារកំពុងត្រូវបានដំណើរការ។ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងបន្តស្នើអោយរដ្ឋសភាបង្កើនការឃ្លាំមើល ដើម្បីធានាការ អនុវត្តច្បាប់កុមារប្រកបដោយប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ