រដ្ឋសភាអនុម័តលើសេចក្តីសម្រេចបញ្ឈប់មុខតំណែងប្រធានរដ្ឋនិងបញ្ឈប់តួនាទីជាសមាជិកសភារបស់លោក Vo Van Thuong

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមីនា សម័យប្រជុំវិសាមញ្ញលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចបញ្ឈប់មុខតំណែងប្រធានរដ្ឋនិងបញ្ឈប់តួនាទីជាសមាជិកសភារបស់លោក Vo Van Thuong - ảnh 1លោក Vo Van Thuong (រូបថត៖ TTXVN)

នៅឯកិច្ចប្រជុំនេះ គណៈប្រតិភូបានស្តាប់របាយការណ៍របស់គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីបញ្ឈប់តួនាទីជាសមាជិកសភានីតិកាលទី ១៥ សម្រាប់លោក Tran Tuan Anh នៃគណៈប្រតិភូរដ្ឋសភាខេត្ត Khanh Hoa; ពិចារណាបញ្ឈប់តំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១-២០២៦ និងបញ្ឈប់តួនាទីជាសមាជិកសភានីតិកាលទី ១៥ ចំពោះលោក Vo Van Thuong នៃគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang; ពិចារណាបញ្ឈប់តួនាទីជាសមាជិកាសភានីតិកាលទី ១៥ ចំពោះលោកស្រី Hoang Thi Thuy Lan នៃគណៈប្រតិភូរដ្ឋសភាខេត្ត Vinh Phuc។ បន្ទាប់ពីបានស្តាប់របាយការណ៍ បទបង្ហាញ  សំណើនិងយោបល់របស់ លោក Vo Van Thuong រដ្ឋសភាបានធ្វើការពិភាក្សា បោះឆ្នោតសម្ងាត់ និងអនុម័ត លើសេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់ពីមុខតំណែងប្រធានរដ្ឋនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម  អាណត្តិឆ្នាំ ២០២១-២០២៦ និងបញ្ឈប់តួនាទីសមាជិកសភានីតិកាលទី ១៥ សម្រាប់លោក Vo Van Thuong នៃគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang; សេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់តួនាទីជាសមាជិកាសភា នីតិកាលទី ១៥ សម្រាប់លោកស្រី Hoang Thi Thuy Lan នៃគណៈប្រតិភូរដ្ឋសភាខេត្ត Vinh Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ