រដ្ឋសភាអាមេរិកគ្មានសិទ្ធិធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

រដ្ឋសភាអាមេរិកគ្មានសិទ្ធិធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងសមភាគីអ៊ីរ៉ង់
លោក Mohammad Javad Zarif(រូបថតៈ AFP/ TTXVN )


(VOVworld)-នាថ្ងៃទី១១មិនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានរិះគន់យ៉ាងខ្លាំងចំពោះការដែលព្រឹទ្ធសមាជិក នៃគណៈបក្សសាធា
រណរដ្ឋចំនួន៤៧នាក់ បានផ្ញើរលិខិតបើកជំហទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយ
ចាត់ ទុកថា លិខិតនេះគំរាមកំហែងទំនុកទុកចិត្តរបស់ពិភពលោកទៅលើ
អាមេរិក។ ថ្លែងមតិជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក
លោក Kerry បានព្រមានអ៊ីរ៉ង់ថា រាល់កិច្ចព្រមព្រៀងទាក់ទិនដល់កម្មវិធីនុយ
ក្លេអ៊ែររបស់ តេហ៉េរ៉ង់ ប្រសិនបើមិនបានរដ្ឋសភាអាមេរិកអនុម័តនឹងត្រូវការកែ
ប្រែឬដកចេញ នាឆ្នាំ២០០៧ ខណៈដែលលោក Obama ផុតពីអាណត្តិ។ លោក
Kerry ក៏បាន អះអាងថា ការដែលព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈរដ្ឋ
បានចាត់ទុកថា រដ្ឋសភាអាចធ្វើវិសោធនកម្មបណ្តាមាត្រាលើកិច្ចព្រមព្រៀង
ណាមួយនៅពេលវេ នាណាគឺខុសទាំងស្រុង។

        មុននោះ​មន្ត្រីសេតវិមានមួយចំនួន បានចោទប្រកាន់ភាគីគណៈបក្ស
សាធារណសាធារណរដ្ឋបាន រំលោភរដ្ឋធម្មនុញ្ញ ដោយចេតនាប៉ះពាល់ដល់
គោលនយោបាយរបស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed
Javad Zarif ក៏បានប្រឆាំងជំទាស់ និងចាត់ទុកថា លិខិតពោលខាងលើគឺគ្មាន
តម្លៃគត្តិយុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ