រដ្ឋសភាអាមេរិកបញ្ចប់បទហ៊ុំព័ទ្ធសព្វាវុធទៅលើ Cyprus

(VOVWORLD) - សេចក្ដីសម្រេចចិត្តស្ដីពីការ លុបចោលបទហ៊ុំព័ទ្ធសព្វាវុធទៅលើ Cyprus គឺជាផ្នែកមួយនៃគម្រងច្បាប់ចំណាយជាតិ ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃទី ១៧ ខែធ្នូ។

នាថ្ងៃទី ១៧ ខែធ្នូ រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចចិត្តលុបចោលបទហ៊ុំព័ទ្ធសព្វាវុធទៅលើ Cyprus ដែលបានអូសបន្លាយក្នុងរយៈពេលរាប់សិបឆ្នាំ។ សកម្មភាពនេះត្រូវបានចាត់ទុកថា បង្កឱ្យមានការមិនសប្បាយចិត្តសម្រាប់ប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ក្នុងបរិបទដែល ភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងនីកូស៊ីបានកើនឡើង។

សេចក្ដីសម្រេចចិត្តស្ដីពីការ លុបចោលបទហ៊ុំព័ទ្ធសព្វាវុធទៅលើ Cyprus គឺជាផ្នែកមួយនៃគម្រងច្បាប់ចំណាយជាតិ ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃទី ១៧ ខែធ្នូ។ យោងតាមខ្លឹមសារនៃសេចក្ដីសម្រេចចិត្តនេះ សហរដ្ឋអាមេរិកនៅតែអាចកំណត់ឲ្យប្រទេស Cyprus ដែលជាសមាជិកសហភាពអឺរ៉ុប (EU) ស្ដីពីកម្មសិទ្ធិបច្ចេកវិទ្យាសំខាន់ៗមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ