រដ្ឋសភាអាមេរិករៀបចំការបោះឆ្នោតសម្រាប់ការចោទប្រកាន់ប្រធានាធិបតី

(VOVWORLD) - ប្រសិនបើបទល្មើសទាំងពីរជាផ្លូវការដែលចោទប្រកាន់ទៅប្រធានាធិបតីលោក Trump ត្រូវបានអនុម័តដោយរដ្ឋសភាដូចដែលបានរំពឹងទុកនោះនឹងបើកផ្លូវសម្រាប់សវនាការមួយនៅព្រឹទ្ធសភានិងគ្រប់គ្រងដោយព្រឹទ្ធសភាស្ដីពីការដែលថាតើត្រូវថ្កោលទោសនិងដកពីតំណែងលោក Trumpចេញដែរឬអត់។
រដ្ឋសភាអាមេរិករៀបចំការបោះឆ្នោតសម្រាប់ការចោទប្រកាន់ប្រធានាធិបតី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី១៧ខែធ្នូ តាមម៉ោងក្រុងវ៉ាស៊ីនតោនសមាជិកនៃគណៈកម្មាធិការបទបញ្ញត្តិនៃរដ្ឋសភាសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបទបញ្ញត្តិសម្រាប់កិច្ចពិភាក្សាសួរដេញដោលមុនពេលការបោះឆ្នោតជាប្រវត្តិសាស្រ្តដែលបានគ្រោងទុកនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី១៨ខែធ្នូដែលយោងតាមនោះ លោក Trump ទំនងជាក្លាយជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលរងការចោទប្រកាន់។ប្រសិនបើបទល្មើសទាំងពីរជាផ្លូវការដែលចោទប្រកាន់ទៅប្រធានាធិបតីលោក Trump ត្រូវបានអនុម័តដោយរដ្ឋសភាដូចដែលបានរំពឹងទុកនោះនឹងបើកផ្លូវសម្រាប់សវនាការមួយនៅព្រឹទ្ធសភានិងគ្រប់គ្រងដោយព្រឹទ្ធសភាស្ដីពីការដែលថាតើត្រូវថ្កោលទោសនិងដកពីតំណែងលោក Trumpចេញដែរឬអត់។ ក្នុងប្រវត្តិសាស្ត្រគ្មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកចេញពីតំណែងតាមរយៈដំណើរការចោទប្រកាន់ដែលបានអនុវត្តតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនោះឡើយហើយរហូតមកដល់ពេលនេះមានសញ្ញាតិចតួចណាស់ដែលបង្ហាញថាសមាជិកព្រឹទ្ធសភាអាមេរិកនឹងកែប្រែរឿងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ