រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី

រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី (AP)


        Vovworld-នាថ្ងៃទី២ធ្នូ​រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសមាសភាពគណៈ​
រដ្ឋមន្ត្រីថ្មីដោយលោក Yasenyuk ជានាយករដ្ឋមន្ត្រី។ ​ក្នុងគណៈរដ្ឋមន្ត្រីថ្មិមាន​ជន
បរទេសចំនួន៣នាក់ត្រូវបានទទួលស្គាល់សញ្ជាតិអ៊ុយក្រែន។

        គណៈរដ្ឋមន្ត្រីថ្មីត្រូវបានអនុម័តរួមមានឧបនាយករដ្ឋមន្ត្រី៣រូបនិងរដ្ឋមន្ត្រី​
ចំនួន១៨រូប។ មុននឹងកិច្ចប្រជុំរដ្ឋសភា​ប្រធានាធិបតី Poroshenko បានចុះ​ហត្ថលេខា
ទទួលស្គាល់សញ្ជាតិអ៊ុយក្រែនសំរាប់ពលរដ្ឋបរទេសពោលខាងលើ។ លោក
Poroshenko បានប្រកាសថា គោលការណ៍របស់លោកគឺ​ទាក់ទាញអ្នកជំនាញការ
បរទេសពូកែមកធ្វើការនៅស្ថាប័នអំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ