រដ្ឋសភាអ៊ុយក្រែនអនុម័តច្បាប់ស្តាឡើងវិញរដ្ឋធម្មនុញ្ញឆ្នាំ២០០៤

(VOVworld)-នាយប់ថ្ងៃទី២១កុម្ភៈ ដោយសម្លេងគាំទ្រចំនួន៣៨៦ សម្លេងក្នុងចំ
ណោម ៤៥៩ រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើច្បាប់ស្តារឡើងវិញ រដ្ឋធម្មនុញ្ញឆ្នាំ
២០០៤ ក្នុងនោះមានការដាក់កំណត់ចំពោះសិទ្ធអំណាចរបស់ ប្រធានាធិបតីនិង
បង្កើនសិទ្ធអំណាចសម្រាប់ស្ថាប័ននីតិបញ្ញត្តិ។ សំណុំឯកសារពោលខាងលើត្រូវ
បានអនុម័តបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych និងមេដឹក
នាំភាគីប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់វិបត្តិនៅប្រទេស

រដ្ឋសភាអ៊ុយក្រែនអនុម័តច្បាប់ស្តាឡើងវិញរដ្ឋធម្មនុញ្ញឆ្នាំ២០០៤ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych (រូបថតៈ Reuters)

នេះ។

        កិច្ចព្រមព្រៀងពោលខាងលើត្រូវបានសាធារណៈមតិអន្តរជាតិវាយតម្លៃ
ខ្ពស់។ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានស្វាគមន៍កាយវិការនេះ របស់រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែន ដោយចាត់ទុកថា នេះជាការបោះ ជំហានសំខាន់ដើម្បីជួយឲ្យប្រទេសនេះមានស្ថេរភាពយ៉ាងឆាប់ៗ។

        ក្នុងពេលនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy ក៏បាន
លើកច្បាស់ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់សំដៅឈានដល់ដំណោះ ស្រាយសន្តភាពមួយចំនួនក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក Barack Obama នាថ្ងៃទី២១កុម្ភៈ ក៏បានសម្តែងការ
គាំទ្រចំពោះកិច្ចព្រមព្រៀងនេះ  ប៉ុន្តែនៅប្រកាសថា ក្នុងករណីចាំបាច់នឹងត្រៀម ខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មថ្មីចំពោះអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ