រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់ប្រឆាំងការបំបេកខ្លួន
|
រលកជនគាំទ្ររុស្ស៊ីនៅDonetsk (រូបថតៈ kievukraine.info) |
(VOVworld)-នាថ្ងៃទី៨មេសា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាងច្បាប់ ប្រ
ឆាំងការបំបែកខ្លួនសំដៅបញ្ចប់បាតុកម្មប្រឆាំងរដ្ឋាភិបាល នៅខេត្តចំនួន៣នៅ
ភាគខាងកើតរបស់អ៊ុយក្រែន។ តាមក្រមច្បាប់ថ្មី អ្នកដែល រំលោភបំពាន
អធិបតេយ្យភាពដែនដីអ៊ុយក្រែនអាចនឹងត្រូវប្រឈមមុខ ជាប់ពន្ធនាគារហូតដល់
៥ឆ្នាំ សម្រាប់បទល្មើសតែ១ និងទៅដល់១០ឆ្នាំសម្រាប់បទល្មើសដដែលនេះម្តង
ទៀត។ក្រៅពីនោះ រដ្ឋសភាអ៊ុយក្រែនបង្កើនដាក់ទណ្ឌកម្ម ចំពោះបទក្បត់ជាតិផង
ដែរ៕