រដ្ឋសភាអ៊ីរ៉ង់រៀបចំច្បាប់ដែលអនុញាត្តបង្កើនការចម្រាញ់សារធាតុ uranium



រដ្ឋសភាអ៊ីរ៉ង់រៀបចំច្បាប់ដែលអនុញាត្តបង្កើនការចម្រាញ់សារធាតុ uranium - ảnh 1
រដ្ឋសភាអ៊ីរ៉ង់រៀបចំច្បាប់ដែលអនុញាត្តបង្កើនការចម្រាញ់សារធាតុ uranium (Image: tintuc.vn)

(VOVworld) – នាថ្ងៃទី ២៤ មករា គណៈកម្មាធិការគោលនយោបាយកិច្ចការបរទេស
និងស​ន្តិសុខនៃរដ្ឋសភាអ៊ីរ៉ង់បានប្រកាសថា៖ រដ្ឋសភានៃប្រទេសនេះបានចាប់ផ្តើម រៀបចំច្បាប់ថ្មីមួយដែលអនុញ្ញត្តឲ្យបណ្ដាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបង្កើនសកម្មភាព ចម្រាញ់សារធាតុ uranium។ កាយវិការនេះអាចធ្វើឲ្យបណ្ដាការចរចារជាមួយក្រុម P5+1 ក្លាយទៅជាស្មុគស្មាញជាង។ អ្នកនាំពាក្យគណៈកម្មាធិការពោលខាងលើ លោក
Hossein Naghavi Hosseini បានឲ្យដឹងថា៖ គណៈកម្មាធិការនេះកំពុងពិនិត្យមើលនិង ពិភាក្សាអំពីខ្លឹមសារលំអិតនៃពង្រាងច្បាប់នេះ។ នាថ្ងៃដដែល បណ្ដាអនុរដ្ឋមន្ត្រីការប​ទេសនៃប្រទេសឥស្លាមរួមជាមួយសមភាគីរបស់អង់គ្លេសបារាំងនិងអាល្លឺម៉ង់បាន ដំណើរការកិច្ចប្រជុំអំពីការចរចារនុយក្លេអ៊ែររបស់ Tehran នៅទីក្រុង Istanbul របស់ទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ