រដ្ឋសភាអាល្លឺម៉ង់អនុម័តជាផ្លូវការនូវកញ្ចប់នៃការធ្វើកំណែទម្រង់ស្តីពីការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ២០ ខែធ្នូ រដ្ឋសភាអាល្លឺម៉ង់បានអនុម័តជាផ្លូវការនូវកញ្ចប់នៃការធ្វើកំណែទម្រង់ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុយ៉ាងទូលំទូលាយដែលតាមរយៈនោះអាចជួយកាត់បន្ថយសម្ពាធដល់រដ្ឋាភិបាលអធិការបតីអាល្លឺម៉ង់ លោកស្រី  Angenla Merkel កំពុងប្រឈមមុខក្នុងការអនុវត្តសកម្មភាពការពារបរិស្ថាន។

កញ្ចប់នៃការធ្វើកំណែទម្រង់ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុរួមមានផែនការកាត់បន្ថយតម្លៃនៃសំបុត្រផ្លូវដែក និងបង្កើនពន្ធលើការធ្វើដំណើរតាមផ្លូវអាកាស។ កញ្ចប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ដោយបិទបញ្ចប់ជំលោះអស់ជាច្រើនខែរវាងរដ្ឋាភិបាលរបស់លោកស្រី  Angenla Merkel និងតំណាងអាជ្ញាធរបណ្តារដ្ឋនៅប្រទេសអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ