រដ្ឋអំណាចនិងភាគីប្រឆាំងនៅអ៊ុយក្រែនឯកភាពបង្កើតតំបន់គ្មានយោធា

រដ្ឋអំណាចនិងភាគីប្រឆាំងនៅអ៊ុយក្រែនឯកភាពបង្កើតតំបន់គ្មានយោធា - ảnh 1
រដ្ឋអំណាចនិងភាគីប្រឆាំងនៅអ៊ុយក្រែនឯកភាពបង្កើត
តំបន់គ្មានយោធា (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី២០កញ្ញា នៅទីក្រុង Minsk របស់ប៉េឡារុស បណ្តាអ្នកចរចារ
ដែលតំណាងឲ្យ Kiev និងភាគីប្រឆាំងនៅអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ច
ព្រមព្រៀង១ ស្តីអំពីការបង្កើតតំបន់គ្មានយោធានៅភាគខាងកើតរបស់ប្រទេស
 នេះ។ តំណាងរដ្ឋអំណាច Kiev លោក Leonid Kuchma អតីតប្រធានា ធិបតីអ៊ុយ
ក្រែនថា ក្នុងកិច្ចព្រមព្រៀង ៩ “ខ” នេះ ភាគីទាំងពីរបានឯកភាព បញ្ឈប់ការ
ប្រើអាវុធធន់ធ្ងន់ទាំងស្រុងនៅទីប្រជុំជន។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀង
នេះ ក៏បានសំណូមពរ ក្រុមប្រដាប់អាវុធនានាដកទាហាននិងឧបករណ៍សឹក ឲ្យនៅឆ្ងាយពីតំបន់គ្មានយោធានេះចំនួន១៥គីឡូម៉ែត្រ។ អង្គការសន្តិសុខនិង
សហប្រតិបត្តិការអឺរ៉ុប (OSCE) ទទួលខុសត្រូវការឃ្លាំមើលភាគីនានាអនុវត្តន៍ កិច្ចព្រមព្រៀងទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ