រដ្ឋអំណាចប៉ាឡេស្ទីនគាំទ្រកិច្ចចរចាសន្តិភាព Hamas – Fatah

(VOVWORLD) - នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Rami Hamdallah ប្រកាសថា រដ្ឋអំណាច ប៉ាឡេស្ទីនគាំទ្រការដែលចលនាអ៊ីស្លាម Hamas និង Fatah រៀបចំកិច្ចសន្ទនា ជាតិនៅរដ្ឋធានី គែ របស់អេហ្ស៊ីប។

រដ្ឋអំណាចប៉ាឡេស្ទីនគាំទ្រកិច្ចចរចាសន្តិភាព Hamas – Fatah - ảnh 1នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Rami Hamdallah (រូបថត៖ AFP/TTXVN) 

ក្នុងសេចក្ដីថ្លែងការណ៍តាមរយៈសំបុត្រ អ៊ីមែលនាថ្ងៃទី២១ វិច្ឆិកានោះ នាយករដ្ឋមន្រ្តីលោក Hamdallah លើកច្បាស់ថា រដ្ឋអំណាចនឹងត្រូវបានអនុញ្ញាត្តិឲ្យទទួលភារកិច្ចទាំងអស់ ហើយលើកឡើង បន្ថែមនូវវិធានការជួយឧបត្ថម្ភប្រជាជននៅតំបន់ Gaza ព្រមទាំងសង្កត់ធ្ងន់ថា សន្តិសុខជាបញ្ហាមួយក្នុងចំណោមបញ្ហាបន្ទាន់នៅប៉ាឡេស្ទីន។

        កិច្ចចរចារវាងភាគីនានានៅប៉ាឡេស្ទីនចាប់ផ្ដើមប្រព្រឹត្តទៅនៅទីក្រុងគែ ក្នុងថ្ងៃទី២១ វិច្ឆិកា គូសសញ្ញាដំណាក់កាលថ្មីក្នុងកិច្ចព្រមព្រៀងផ្សះផ្សាដែល ទទួលបាននាថ្ងៃទី១២ តុលា កន្លងទៅ ជាមួយការសម្របសម្រួលរបស់អេហ្ស៊ីប រវាងចលនាអ៊ីស្លាម Hamas និងចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ