រដ្ឋអំណាចយោធាថៃបង្កើតគណៈកម្មាធិការសម្រុះសម្រួលនិងកែទម្រង់

រដ្ឋអំណាចយោធាថៃបង្កើតគណៈកម្មាធិការសម្រុះសម្រួលនិងកែទម្រង់ - ảnh 1
កងទ័ពថៃ (រូបថតៈ anninhthudo.vn)


(VOVworld)-អ្នកនាំពាក្យបញ្ជាការដ្ឋាននៃបណ្តាយុទ្ធនាការសន្តិសុខផ្ទៃក្នុង Banpot
Phunpian នាថ្ងៃទី១៧មិថុនា ឲ្យដឹងថា រដ្ឋអំណាចយោធាថៃបានបង្កើតគណៈកម្មា
ធិការថ្មី ទទួលបន្ទុកដំណើរការសម្រុះសម្រួលនិងកែទម្រង់ ដែលជាជំហានសំខាន់
ចំនួន២ ក្នុងដំណើការដែលរដ្ឋអំណាចយោធានាំចេញសំដៅឆ្ពោះទៅការបោះឆ្នោត សកលនាពេលខាងមុខ។ ស្ថាប័ននេះមានឈ្មោះថា គណៈកម្មាធិការសម្រុះសម្រួល
និងកែទម្រង់ (CRR) នឹងទទួលខុសត្រូវចំពោះការប្រមូលមតិ និងសំណើរបស់ស្ថា
ប័ន នានា សំដៅរៀបចំផែនការសម្រុះសម្រួលនិងកែទម្រង់ប្រទេសជាតិ។ CRR ស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខុទ្ទកាល័យលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការ
ពារជាតិ រួមមាន ដំណាងស្ថាប័នរដ្ឋាភិបាលទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ