រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល
![រដ្ឋអំណាចយោធាថៃប្រកាសផែនការរៀបចំការបោះឆ្នោតសកល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_06_28/tl_wtrg.jpg) |
នាយឧត្តមសេនីយ៍ Prayuth Chan-Ocha ជាមួយសហការី(រូបថតៈ AP) |
(VOVworld)-ថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃ នាយឧត្តមសេនីយ៍ Prayuth Chan-Ocha នាយប់ថ្ងៃទី២៧មិថុនា បានឲ្យដឹងថាកងទ័ពកំពុងរៀបចំផែនការនៃការបោះ ឆ្នោត
សកល១នាខែតុលាឆ្នាំ២០១៥ខាងមុខ។លោក Prayuth បានជូនដំណឹងថា រដ្ឋ
អំណាចយោធាគ្រោងនឹងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញបណ្តោះអាសន្ននាខែកក្កដាខាង
មុខ។ លោក Prayuth ក៏ឲ្យដឹងថែមទៀតថា ក្រោយពីរដ្ឋធម្មនុញ្ញបណ្តោះអាសន្នត្រូវ
បានផ្សព្វផ្សាយរដ្ឋអំណាចយោធានឹងបង្កើតរដ្ឋាភិបាលនិងរដ្ឋសភាបណ្តោះអាសន្ន
នាខែ កញ្ញាឆ្នាំ២០១៥។ លោក Prayuth បានបង្ហើបថា ការបោះឆ្នោតសកលនឹងត្រូវ
បានរៀបចំ ឡើងក្រោយរយៈពេល៣ខែ ពេលដែលរដ្ឋធម្មនុញជាផ្លូវការត្រូវបាន
ផ្សព្វផ្សាយ៕