រដ្ឋអំណាចយោធាថៃរំសាយព្រឹទ្ធសភា


រដ្ឋអំណាចយោធាថៃរំសាយព្រឹទ្ធសភា - ảnh 1
រដ្ឋអំណាចយោធាថៃរំសាយព្រឹទ្ធសភា (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៤ ឧសភា កងទ័ពថៃបានប្រកាសថា៖ រដ្ឋអំណាចយោធា បានរំសាយព្រឹទ្ធសភានិងប្រគល់រាល់ការទទួលខុសត្រូវនិតិបញ្ញត្តិសំរាប់មេបញ្ជា
ការ កងទ័ពជើងគោក Prayut Chan Ocha។ រដ្ឋអំណាចយោធាបានសម្រេចបង្កើត
រដ្ឋាភិបាលថ្មីដឹកនាំដោយឧត្តមសេនីយ៍នានាដែលបានចូលរួមការធ្វើពលប្រហារ
ក្នុងនោះ មេបញ្ជាការកងទ័ពជើងគោក Prayut Chan Ocha គឺជាមេបញ្ជាការនិ
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ សេចក្តីសម្រេចពោលខាងលើបានសឲ្យឃើញ
ថា៖ កងទ័ពថៃនឹងជាប់អំណាចដល់ពេលណាការកំណែទម្រង់យន្តការនយោ
បាយសេដ្ឋកិច្ចនិងសង្គមត្រូវបានសម្រេច។ ភារកិច្ចជួរមុខដែលរដ្ឋអំណាចយោ
ធាត្រូវអនុវត្តនាបច្ចុប្បន្នគឺសង់ប្រាក់សំរាប់កសិករថៃក្នុងកម្មវិធីជួយឧបត្ថម្ភតំលៃ
អង្ករ។ តាមគំរោងក្នុងរយៈពេល ១៥ ដល់ ២០ ថ្ងៃខាងមុខ ខ្ទង់ប្រាក់បំណុលទាំង
អស់នឹងត្រូវបានដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ